(ភ្នំពេញ)៖ Liberty Carz គឺជា app សម្រាប់ទិញលក់រថយន្តនាំមុខគេ នៅប្រទេសកម្ពុជា មានមោទនភាពក្នុងការប្រកាសសមិទ្ធផលដ៏លេចធ្លោរបស់ខ្លួន ក្នុងរយៈពេលជាងមួយខែ នូវភាពអស្ចារ្យមិនគួរឲ្យជឿ បន្ទាប់ពីការដាក់ឱ្យដំណើរការជាផ្លូវការ។

ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើបដិវត្តន៍ខាងផ្នែកពាណិជ្ជកម្មរថយន្ត និងការផ្តល់ឱ្យអ្នកប្រើប្រាស់ នូវវេទិកាប្រើប្រាស់ដ៏ទំនើប Liberty Carz App បានកំណត់ស្តង់ដារថ្មីមួយ និងក្លាយជាជម្រើសដ៏ល្អមួយដែរ សម្រាប់ការធ្វើប្រតិបត្តិការទិញលក់រថយន្ត។

ចាប់តាំងពីកម្មវិធីបើកសម្ពោធ APP របស់ខ្លួនទទួលបានភាពជោគជ័យកាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៣កន្លងមកនេះ Liberty Carz App បានទទួលការគាំទ្រយ៉ាងច្រើនលើសលប់ពីសហគមន៍រថយន្តនៅកម្ពុជា។ ជាមួយនឹងការទាញយកចំនួនអ្នកប្រើប្រាស់ជាង ២០.០០០ និងការឆ្លើយតបបែបវិជ្ជមានជាច្រើន Liberty Carz ពិតជាទទួលបានការពេញចិត្តពីលោកអ្នកចូលចិត្តរថយន្តនៅទូទាំងប្រទេស។

មិនតែប៉ុណ្ណោះ Liberty Carz App ក៏ទទួលបានការចុះឈ្មោះរថយន្តជាច្រើននៅក្នុង App ដែលមានតម្លៃសរុបដល់៥១លានដុល្លារ។ សមិទ្ធផលដ៏សំខាន់នេះតំណាងឱ្យតម្លៃសរុបនៃការចុះបញ្ជីលក់រថយន្តជាង ១៥០០ គ្រឿងនៅលើ App។ ចំណុចទាំងនេះហើយដែលបានបង្ហាញពីភាពជឿជាក់ និងទំនុកចិត្តដល់អ្នកប្រើប្រាស់ ក្នុងការដាក់លក់រថយន្តរបស់ខ្លួននៅលើ Liberty Carz។

ជាងនេះទៅទៀត ក្រុមហ៊ុន Liberty Carz បានសហការជាមួយបណ្តាញចែកចាយ និង Showroom រថយន្តជាង ៥០០ ដៃគូនៅទូទាំងប្រទេសកម្ពុជា ចាប់តាំងពីបានបើកដំណើរការជាផ្លូវការផងដែរ។ ការអភិវឌ្ឍដ៏ឆាប់រហ័សនេះ បានបង្ហាញពីឥទ្ធិពលរបស់កម្មវិធី និងសមត្ថភាពក្នុងការតភ្ជាប់រវាងអ្នកទិញ និងអ្នកលក់រថយន្តយ៉ាងរលូន។

ផ្សារភ្ជាប់នឹង interface ដ៏ទាក់ទាញ អមជាមួយមុខងារពិសេសៗ Liberty Carz App ក៏ទទួលបានការកើតសរសើរពីសំណាក់អ្នកប្រើប្រាស់យ៉ាងច្រើន និងបានទាក់ទាញអ្នកប្រើប្រាស់ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សដូចគ្នា។ ប្រជាប្រិយភាពរបស់ App នៅតែបន្តកើនឡើង នៅក្នុងទីផ្សាររថយន្តនៅក្នុងប្រទេសកម្ពុជា។

តំណាងក្រុមហ៊ុនបានលើកឡើងថា «លោកអ្នកអាចស្វែងរក និងទិញរថយន្តក្នុងក្តីស្រមៃរបស់លោកអ្នក បានយ៉ាងងាយស្រួល ដោយមិនចាំបាច់បង់ប្រាក់ជាមុនឡើយនៅលើ Liberty Carz។ ជម្រើសការប្រើប្រាស់ហិរញ្ញវត្ថុរបស់យើងខ្ញុំ គឺអាចផ្តល់ជូនលោកអ្នករហូតដល់ ៥០.០០០ដុល្លារ ដែលធ្វើឱ្យម្ចាស់រថយន្តអាចចូលប្រើប្រាស់ និងមានទំនុកចិត្តជាងពេលមុនៗ។ យើងខ្ញុំបានផ្តោតលើភាពសាមញ្ញ តែរហ័ស និងភាពជឿជាក់ជាគោលដោចំបង ដែលធ្វើឲ្យលោកអ្នកបំភ្លេចចោលនូវនីតិវិធីកម្ចីដ៏ស្មុគស្មាញទាំងឡាយ ព្រោះការទិញរថយន្តគឺពិតជាងាយស្រួលជាងមុនជាមួយកម្មវិធី Liberty Carz»

ដើម្បីបង្កើននូវភាពងាយស្រួល Liberty Carz បានសហការជាមួយដៃគូយុទ្ធសាស្ត្រថ្មីគឺក្រុមហ៊ុន Huione Insurance ដែលជាអ្នកផ្តល់សេវាធានារ៉ាប់រងរថយន្តល្បីល្បាញមួយ។ ភាពជាដៃគូសហការនេះបានអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្មវិធី Liberty Carz ទទួលបានជម្រើសធានារ៉ាប់រងដ៏ទូលំទូលាយសម្រាប់យានយន្តរបស់ពួកគេ។ នេះគឺជាការផ្តល់នូវដំណោះស្រាយងាយស្រួលមួយសម្រាប់ការទិញលក់រថយន្ត។

Liberty Carz បានសហការជាមួយ Huione Insurance
ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ Liberty Carz ជាកត្តាធ្វើឲ្យមានអ្នកតាមដានកើនដល់ជិត ១០.០០០ នាក់ក្នុងរយៈពេលត្រឹមតែជាងមួយខែប៉ុណ្ណោះនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម និងអ្នកតាមដានជាង ១២.០០០ នាក់ នៅក្នុង Facebook និង Telegram Groups។

សមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ទាំងនេះ គឺជាការប្តេជ្ញាចិត្តឥតងាករេរបស់ Liberty Carz ក្នុងការផ្តល់នូវបទពិសោធន៍ទៅដល់អ្នកប្រើប្រាស់ដែលមិនអាចប្រៀបផ្ទឹមបាន ព្រមទាំងការផ្ដល់នូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងសេវាកម្មអតិថិជនយ៉ាងពិសេស។ តាមរយៈការកែលម្អជាបន្តបន្ទាប់ Liberty Carz នឹងបន្តពង្រឹងជំហររបស់ខ្លួនជាកម្មវិធីទិញលក់រថយន្តយ៉ាងល្អប្រណីតនៅក្នុងប្រទេសកម្ពុជា។

ដើម្បីទទួលបាននូវបទពិសោធន៍នៃភាពងាយស្រួល របស់កម្មវិធី Liberty Carz App សូមលោកអ្នកទាញយកAppថ្ងៃនេះសម្រាប់ iOS និង Android តាមរយៈ៖ https://libertycarz.onelink.me/pa8R/rsvpcjud

អំពី Liberty Carz៖
Liberty Carz គឺជាទីផ្សាររថយន្តឌីជីថលឈានមុខគេដែលដំណើរការដោយ Liberty Technology ។ Liberty Carz App មានគោលបំណងផ្ដល់នូវបទពិសោធន៍មួយយ៉ាងងាយស្រួលសម្រាប់ការទិញនិងលក់រថយន្តទូទាំងប្រទេស។

ដោយផ្តោតលើការច្នៃប្រឌិត បទពិសោធន៍អ្នកប្រើប្រាស់ និងភាពជាអ្នកដឹកនាំក្នុងផ្នែករថយន្ត Liberty Carz នឺងបង្កើតនូវបរិបទថ្មីសម្រាប់ការទិញលក់រថយន្តនៅក្នុងប្រទេសកម្ពុជា។

ទំនាក់ទំនងមកកាន់ Liberty Carz តាមរយៈ៖
Facebook ផ្លូវការ៖ https://www.facebook.com/libertycarz
Telegram Channel: https://t.me/Libertycarz88
Youtube ផ្លូវការ៖ https://www.youtube.com/@libertycarz
Tiktok ផ្លូវការ៖ https://www.tiktok.com/@libertycarz
គេហទំព័រផ្លូវការ៖ https://libertycarz.com/
WeChat៖ https://weixin.qq.com/r/EBMgOGPEuj7FrSdb90YC
អ៊ីមែល៖ [email protected]
លេខទូរស័ព្ទ៖ (+855) 10710077