(ភ្នំពេញ)៖ ថ្មីៗនេះ គម្រោងរំដួលស៊ីធី ដែលមានទីតាំងនៅផ្លូវសហព័ន្ធរុស្សី និងនៅទល់មុខមន្ទីរពេទ្យរ៉ូយ៉ាល់ បានចាប់ផ្តើមការសាងសង់ជាផ្លូវការហើយ ជាមួយការរចនានូវទេសភាពដ៏អស្ចារ្យនៅច្រកចូលរបស់គម្រោង និងផ្លាហ្សាពាណិជ្ជកម្មរបស់ខ្លួន។ នេះមានន័យថា រំដួលស៊ីធី បានសាងសង់អគារលំនៅដ្ឋាន ដែលមានគុណភាពខ្ពស់ នៅលើមហាវិថីចំបងនៃរាជធានីភ្នំពេញ បានឈានចូលដំណាក់ថ្មីមួយដ៏សំខាន់។

ខុនដូក្នុងអគារ A នៃរំដួលស៊ីធីនេះ នឹងប្រគល់ជូនអតិថិជននៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៣។ គម្រោងនេះ ក៏នឹងចាប់ផ្តើមការជួលទីតាំងហាងដំបូង នៅក្នុងផ្លាហ្សាពាណិជ្ជកម្មនាពេលខាងមុខផងដែរ។
រំដួលស៊ីធី បានផ្តោតលើគោលជំហរនៃសហគមន៍ឥស្សរជនខ្នាតអន្តរជាតិ ដោយរួមបញ្ចូលគ្នានូវមុខងារដូចជា «ទេសភាពបៃតងនៅអាស៊ីអាគ្នេយ៍ សកម្មភាពកម្សាន្តសម្រាប់មនុស្សគ្រប់វ័យ ទីតាំងវប្បធម៌ និងពាណិជ្ជកម្ម» ដើម្បីបង្កើតបាននូវរចនាបថថ្មី គុណភាពខ្ពស់ បរិយាកាសរស់នៅប្រកបដោយស្តង់ដារខ្ពស់ និងបរិយាកាសស្រស់ស្រាយ។ គម្រោងខុនដូប្រណិតលំដាប់ខ្ពស់នៅក្នុងអគារ A នៃរំដួលស៊ីធី ដែលនឹងលេចចេញនៅចុងឆ្នាំនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើទីផ្សារ ជាមួយគុណភាពខ្ពស់ល្អដាច់គេ។

អគាររំដួលស៊ីធីត្រូវបានរចនាឡើងសម្រាប់អតិថិជន និងឥស្សរជនអន្តរជាតិទាំងអស់ ដែលកំពុងស្វែងរកការរស់នៅប្រកបដោយគុណភាព និងស្ដង់ដារខ្ពស់។ ចាប់ពីបន្ទប់ទោល រហូតដល់បន្ទប់គេងប្រាំបី គ្របដណ្តប់លើផ្ទៃដី ៤៣ ដល់ ៣៤៨ម៉ែត្រការ៉េ (ទំហំសាងសង់ និងអត្រាផ្ទៃផ្ទះជាក់ស្តែងប្រហែល ៨៣%) បន្ទប់ជាន់ផ្ទាល់ដី និងសួនច្បារ បន្ទប់ដែលមានខ្យល់អាកាសត្រជាក់ស្រួលនៅជាន់ខាងលើ និងការរចនាបន្ទប់ចម្រុះ នឹងអាចបំពេញតាមតម្រូវការរបស់អតិថិជនពីគ្រប់មជ្ឈដ្ឋាន។

បន្ទាប់ពីអ្នកយកព័ត៌មានបានសម្ភាសន៍ ជាមួយបុគ្គលិកពាក់ព័ន្ធនៃវិស័យអចលនទ្រព្យបានឲ្យដឹងថា បន្ទប់នៅក្នុងអគារ A ដែលប្រគល់ជូននៅចុងឆ្នាំនេះ បានប្រើប្រាស់សម្ភារៈតុបតែងគេហដ្ឋានអន្តរជាតិ ដែលធ្វើឲ្យបន្ទប់កាន់តែមានគុណភាពខ្ពស់ និងធ្វើឱ្យអតិថិជនទទួលបានផលចំណេញច្រើនពីការវិនិយោគ។

ទន្ទឹមនឹងនេះ ហាងដំបូងនៅក្នុងរំដួលស៊ីធីផ្លាហ្សា នឹងចាប់ផ្តើមជួលក្នុងពេលឆាប់ៗនេះ។ ហាងដំបូងដែលផ្តោតលើទីផ្សារគឺហាង Golden Street ជាប់មហាវិថីសហព័ន្ធរុស្សី រួមផ្សំជាមួយនឹងទីធ្លាធំទូលាយ នឹងបង្កើតភាពទាក់ទាញផ្នែកពាណិជ្ជកម្មកាន់តែច្រើន និងឈានមុខគេនូវគំរូនៃការប្រើប្រាស់ថ្មីនៅក្នុងទីក្រុងភ្នំពេញ។

រំដួលស៊ីធី មានទីតាំងនៅខាងជើងផ្លូវធំទូលាយ តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ចំកណ្តាលទីក្រុង ខណ្ឌសែនសុខ ខណ្ឌទួលគោក និងខណ្ឌមានជ័យ ដែលជាតំបន់ស្នូលអន្តរជាតិ។ ក្នុងនោះអាកាសយានដ្ឋានដែលមានខណ្ឌទាំងបីប្រសព្វគ្នា បានក្លាយជាតំបន់អភិវឌ្ឍន៏ដ៏សំខាន់មួយនៃទីក្រុង។ ចាប់តាំងពីផែនការអភិវឌ្ឍទីក្រុងឆ្នាំ ២០៣៥ នៃរាជធានីភ្នំពេញ ដែលជារាជធានីនៃប្រទេសកម្ពុជា ត្រូវបានបង្ហាញ តំបន់ «ភ្នំពេញថ្មី» បានក្លាយជាទិសដៅវិនិយោគដ៏ក្តៅគគុក។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គួបផ្សំនឹងការកែលម្អជាបន្តបន្ទាប់នៅក្នុងទីក្រុង ជាកត្តាធ្វើឲ្យមានអ្នកជំនួញ និងឥស្សរជនដែលមានទ្រព្យសម្បត្តិជាច្រើនបានចូលមកវិនិយោគនៅទីនេះ។ តំបន់ជុំវិញរំដួលស៊ីធី ក៏បានក្លាយជាទីតាំងមួយបានប្រមូលផ្តុំនូវការវិនិយោគ ការរស់នៅ ការអប់រំដែលមានគុណភាពខ្ពស់ ការថែទាំវេជ្ជសាស្រ្ត ពាណិជ្ជកម្ម ការដឹកជញ្ជូន និងគាំទ្រពេញលេញនូវអត្ថប្រយោជន៍ ផ្សេងទៀត។ គម្រោងចម្ងាយ៦គីឡូម៉ែត្រនេះ បានភ្លឺចែងចាំងដល់បរិវេណទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជា និងអគាររដ្ឋាភិបាលរបស់ក្រសួងការពារជាតិដ៏ស្កឹមស្កៃផងដែរ។

បើនិយាយពីការអប់រំវិញ រំដួលស៊ីធីក៏ផ្សារភ្ជាប់នឹងបរិវេណសាកលវិទ្យាល័យល្បីៗចំនួនពីរដែរ គឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសកលវិទ្យាល័យបច្ចេកវិទ្យានៃកម្ពុជា រួមទាំងសាលាបឋមសិក្សា និងមធ្យមសិក្សាអន្តរជាតិល្បីៗជាច្រើន មានធនាគារ មជ្ឈមណ្ឌលទិញទំនិញ ផ្សារទំនើប មន្ទីរពេទ្យជាដើម ដែលទាំងអស់នេះ បានរួមចំណែកដល់ការធានាសក្តានុពលនៃលំហូរអតិថិជន។

រំដួលស៊ីធី គឺជាគម្រោងអគារពាណិជ្ជកម្ម និងលំនៅដ្ឋានលំដាប់ខ្ពស់បែបប្រណីតភាព ដែលបង្កើតឡើងដោយ រំដួលស៊ីធីនិងទទួលបានការណែនាំគំនិតរចនាឈានមុខគេរបស់ប្រទេសសិង្ហបុរី។ ស្ថិតនៅលើផ្ទៃដីសរុបប្រហែល ១៦,៣២៧ម៉ែត្រការ៉េ ជាមួយនឹងផ្ទៃដីសាងសង់សរុបប្រហែល ១២០,០០០ម៉ែត្រការ៉េ ដែលមានលំនៅដ្ឋានបែបប៊ូទិកកម្រិតខ្ពស់ចំនួន៤ និង អគារពីរជាន់បែបសហគមន៍លើផ្លូវពាណិជ្ជកម្ម ដែលមានទំហំប្រហែល ៦,០០០ម៉ែត្រការ៉េ។

អគាររំដួលស៊ីធី ត្រូវបានរៀបចំក្នុងប្លង់៤៥ដឺក្រេ ហើយអគារនីមួយៗមានទេសភាពស្អាត ប្រកបដោយភាពស្រស់ស្រាយជាមួយនឹងសួនច្បារសម្រាប់គ្រប់ក្រុមគ្រួសារ ដោយសមាមាត្រនឹងបរិមាណគម្រោង និងអត្រាពណ៌បៃតងលើសពី៣០% ដែលបានបង្កើតលំនៅឋានបែបអេកូឡូស៊ីនៅក្នុងទីក្រុងភ្នំពេញ ដែលនាំមកនូវបទពិសោធន៍ថ្មីនៃការរស់នៅកាន់តែប្រសើរ និងផាសុកភាពដល់អតិថិជនគ្រប់លំដាប់ថ្នាក់៕
ព័ត៌មានលម្អិតសូមទាក់ទងលេខ៖ (855) 23-955-555