(កូរ៉េ)៖ កាលពីដើមសប្តាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថាកិច្ចសន្យាផ្តាច់មុខ រវាងផលិតកម្ម YG Entertainment និង G-Dragon បានផុតកំណត់ហើយ ហើយក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរ។ ក្រោយបែកធ្លាយព័ត៌មាននេះ ធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុននេះប៉ះទង្គិចជាខ្លាំង និងបានធ្លាក់ចុះជាបន្តបន្ទាប់ ដែលការធ្លាក់ចុះនេះបានបណ្តាលឱ្យមានការខាតបង់សរុបប្រហែល១៣០លានដុល្លារ ពីទីផ្សាររបស់ក្រុមហ៊ុន YG Entertainment ដែលបច្ចុប្បន្នមានចំនួន១.១៨ ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន All K-POP នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងរយៈពេលត្រឹមតែ ២ថ្ងៃប៉ុណ្ណោះចាប់តាំងពីមានព័ត៌មានអំពីកិច្ចសន្យារបស់តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពរូបនេះ ជាមួយក្រុមហ៊ុនគ្រប់គ្រងរយៈពេលវែងត្រូវបានបញ្ចប់ ភាគហ៊ុនរបស់ YG បានធ្លាក់ចុះពី ៧០.៣៦ដុល្លារមក ៦៥.២៧ដុល្លារ ក្នុងមួយភាគហ៊ុន។ នៅថ្ងៃបន្ទាប់វាបានបន្តធ្លាក់ចុះដល់ ៦២.៧២ដុល្លារ ធ្វើឱ្យក្នុងរយៈពេលពីរថ្ងៃ ភាគហ៊ុនបានធ្លាក់ចុះ១០.៣៣ភាគរយ។ ការធ្លាក់ចុះនេះបានបណ្តាលឱ្យមានការខាតបង់សរុបប្រហែល១៣០លានដុល្លារ ពីទីផ្សាររបស់ក្រុមហ៊ុន YG Entertainment ដែលបច្ចុប្បន្នមានចំនួន១.១៨ពាន់លានដុល្លារ។

ទស្សនិកជនបានដឹងថា G-Dragon ជាសិល្បករសំខាន់នៅក្នុងផលិតកម្ម YG Entertainment និងជាអ្នករួមចំណែកធំក្នុងការលើកក្រុមហ៊ុន YG ឱ្យក្លាយជាកំពូលក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនកម្សាន្តធំទាំង ៣ របស់ប្រទេសកូរ៉េខាងត្បូង។ ការសម្រេចចិត្តចុងក្រោយរបស់ G-Dragon ក្នុងការបញ្ចប់កិច្ចសន្យាជាមួយផលិតកម្ម YG Entertainment ហាក់ដូចជាបានបិទបញ្ចប់ជោគវាសនារបស់ក្រុម Big Bang ជាមួយក្រុមហ៊ុន ដែលជំរុញឱ្យមានការព្រួយបារម្ភរបស់ម្ចាស់ភាគហ៊ុនបន្ថែមទៀត៕

xhttp://image.freshnewsasia.com/2021/id-025/fn-2023-06-10-10-42-19-3.jpg