(បរទេស)៖ បន្ទាប់ពីដាក់ឱ្យទាញយក ឬដំឡើងនៅលើ AppStore របស់ Apple បានតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ កម្មវិធី ChatGPT របស់ក្រុមហ៊ុន OpenAI បានទទួលការអនុញ្ញាតឱ្យបញ្ចូលទៅក្នុងកម្មវិធីដែលមានស្រាប់នៅលើ iPhone ដល់ទៅពីរក្នុងពេលតែមួយ។ ពោលគឺ Apple អនុញ្ញាតឱ្យបញ្ចូលទៅក្នុង Siri និង Shortcuts ហើយទំនងជាទទួលបានមុខងារកាន់តែច្រើនទៀតឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។

មិនត្រឹមតែទទួលបានការអនុញ្ញាតនៅលើ iPhone ប៉ុណ្ណោះទេ តាមរយៈរបាយការណ៍ថ្មីនេះ Apple ក៏នឹងធ្វើបច្ចុប្បន្នភាពកម្មវិធីនៅលើ iPads ផងដែរ ហើយលើសនេះនឹងរួមបញ្ចូលដំណើរការអាចប្រើប្រាស់បានពេញអេក្រង់តែម្តង។

គួរជម្រាបដែរថា កម្មវិធី Shortcuts ដែលភា្ជប់ជាមួយនឹង ChatGPT នេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់កាន់តែងាយស្រួលជាមួយនឹងមុខងារ Creat Custom ឬបង្កើតប្រអប់នៅក្នុង Shortcuts ដែលអាចរក្សាទុករាល់ទិន្នន័យផ្សេងៗ។ បន្ថែមពីនេះទៅទៀតសូម្បីតែមុខងារ drag-and-drop ដែលបើកនៅលើឧបករណ៍ Apple ឥឡូវនេះក៏អាចប្រើជាមួយ ChatGPT បានផងដែរ៕