(ភ្នំពេញ)៖ សាលាអាមេរិកកាំងហ្គោលឌិនហ្គេត ដែលជាសាលាអន្តរជាតិឈានមុខមួយនៅកម្ពុជា បានរៀបចំកម្មវិធី Open Day រយៈពេល២ថ្ងៃ គឺថ្ងៃទី១០ និងទី១១ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីផ្តល់ជូនកម្មវិធីពិសេសសម្រាប់ មាតាបីតា ឬសិស្សានុសិស្ស ដែលចុះឈ្មោះចូលរៀនក្នុងឆ្នាំសិក្សាថ្មី។

សម្រាប់អាណាព្យាបាលសិស្សដែលមានបំណងផ្ទេរការសិក្សា មកសាលារៀនហ្គោលឌិនហ្គេត នឹងទទួលបានការចាប់កាដូពិសេស ដែលមានទឹកប្រាក់ចាប់ពី៥០០ដុល្លាររហូតដល់២ពាន់ដុល្លារ ដែលរង្វាន់នេះបានជួយសម្រួលការបង់ថ្លៃការសិក្សាយ៉ាងច្រើនដល់អាណាព្យាបាលសិស្ស។

បន្ថែមពីការផ្តល់នូវរង្វាន់នេះ សាលាអាមេរិកកាំងហ្គោលឌិនហ្គេតថែមទាំងបានផ្តល់នូវអាហារូបករណ៍ ២០% លើថ្លៃសិក្សា ទទួលបានការចុះឈ្មោះចូលរៀនឥតគិតថ្លៃ និងឥតគិតថ្លៃចំពោះការដាក់ពាក្យនិងធ្វើតេស្តចូលរៀន។

លោក ជៅ វាសនា ជំនួយការនាយិកាសាលាអាមេរិកកាំងហ្គោលឌិនហ្គេត បានឱ្យដឹងថា កម្មវិធីនេះ បានរៀបចំឡើងដើម្បីផ្តល់ឱ្យសិស្សដែលមានបំណងប្តូរការសិក្សានិងជួយសម្រួលដល់ការបង់ថ្លៃរបស់សិស្សថ្មីដែលចុះឈ្មោះចូលរៀននៅសាលានេះ។
លោកបានគូសបញ្ជាក់ថា សាលាហ្គោលឌិនហ្គេត បានផ្តោតសំខាន់ទៅលើគុណភាពជាចម្បង ទៅលើការសិក្សារបស់សិស្ស។

លោកបន្ថែមថា បច្ចុប្បន្ននេះ សាលាអាមេរិកកាំងហ្គោលឌិនហ្គេត មានកម្មវិធីសិក្សាបែបអាមេរិក និងកម្មវិធីសិក្សាភាសាខ្មែរ និងកម្មវិធីសិក្សាភាសាចិន ។ ក្នុងឆ្នាំសិក្សាថ្មីនេះ សាលាបានដាក់ចូលនូវកម្មវិធីសិក្សាថ្មីមួយ ដែលមានឈ្មោះថា កម្មវិធី IB ដែលជាកម្មវិធីបណ្តុះបណ្តាលបែបអន្តរជាតិ ទទួលបានការទទួលស្គាល់ពីប្រទេសយ៉ាងច្រើននៅជុំវិញពិភពលោក។

លោកបានលើកឡើងបន្ថែមថា៖ «សិស្សានុសិស្សរបស់យើងដែលគាត់សិក្សានៅទីនេះ ៩៥%ភាគរយ គឺគាត់មានសមត្ថភាពទៅសិក្សានៅបរទេសរួមមាននៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្រ្តាលី និងប្រទេសល្បីៗជាច្រើនទៀត»

កញ្ញា ខេតលីន ហ៊លី (Caitlin Hurly) ប្រធានគ្រូបរទេស កម្មវិធីសិក្សាភាសាអង់គ្លេសនៃសាលាអាមេរិកាំងហ្គោលឌិនហ្គេត លើកឡើងថា គុណភាពនៃប្រព័ន្ធអប់រំនៅសាលាអាមេរិកាំងហ្គោលឌិនហ្គេតគឺស្ថិតនៅលំដាប់ខ្ពស់មួយនៅក្នុងប្រទេសកម្ពុជា។

កញ្ញាបន្តថា«យើងតាំងចិត្តនឹងផ្តល់ជូននូវប្រព័ន្ធអប់រំដ៏ល្អឥតខ្ចោះសម្រាប់សិស្សានុសិស្ស ដែលថ្មីៗនេះសាលារបស់យើងបានក្លាយជាបេក្ខភាពនៃកម្មវិធីសិក្សា IB PYP and MYP ហើយយើងក៏ទទួលបានសិទ្ធិផ្តល់ជូននៅកម្មវិធីសិក្សា IB DPផងដែរ។យើងមានគ្រូបង្រៀនដែលទទួលការហ្វឹកហាត់រៀងរាល់ឆ្នាំដើម្បីធានាថាយើងបានផ្តល់ការអប់រំដ៏ប្រសើរទៅកាន់សិស្សានុសិស្សរបស់យើង។ ខ្ញុំលើកទឹកចិត្តដល់អាណាព្យាបាលឱ្យមកចុះឈ្មោះចូលរៀននៅសាលាអាមេរិកាំងហ្គោលឌិនហ្គេត។»

លោក ហេង គីមលាង ដែលបានជូនកូនមកធ្វើតេស្តសមត្ថភាពចូលរៀននៅព្រឹកថ្ងៃទី១០ មិថុនានេះបានកត់សម្គាល់ថា នៅសាលាអាមេរិកាំងហ្គោលឌិនហ្គេតមានការរៀបចំបានល្អ និងមានការយកចិត្តទុកដាក់ចំពោះសិស្សគ្រប់គ្នា ដែលលោករំពឹងថានេះសាលានេះនឹងផ្តល់ការសិក្សា និងយកចិត្តទុកដាក់បង្រៀនកូនរបស់លោកឱ្យកាន់តែល្អប្រសើរ។

ស្របពេលចាប់បានរង្វាន់១ពាន់ដុល្លារ លោកយល់ថា រង្វាន់នេះជួយសម្រួលដល់ការសិក្សាកូនរបស់លោកបានយ៉ាងច្រើន។

ចំពោះមាតាបិតាសិស្ស កំពុងស្វែងរកសាលាដែលមានស្តង់ដារនិងគុណភាពខ្ពស់ ដើម្បីប្តូរការសិក្សាឲ្យបុត្រធីតា សូមមកចូលរួមក្នុងថ្ងៃ Open Day ដែលប្រព្រឹត្តិនៅថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤រសៀល ដើម្បីទទួលបានការផ្ដល់ជូនពិសេស។

សម្រាប់ព័ត៌មានលម្អិត សូមធ្វើការទាក់ទងមកសាលាតាមរយ:
- សាខាស៊ីសុវតិ្ថ: ០១១ ៦១៩ ៩៩៩ / ០២៣ ២១២ ១៥៤
- សាខាម៉ៃដា: ០៨៥ ៧៧៧ ៤០៧ / ០៨៦ ៥៩៩ ៩៧៨
- សាខាភ្នំពេញថ្មី: ០៩៩ ៧៧៧ ៥៥០ / ០៨៦ ៥៩៩ ៩៤៧៕