(ភ្នំពេញ)៖ ក្រុមការងាររបស់ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ នឹងនៅរង់ចាំស្វាគមន៍លោកអ្នកនៅព្រឹត្តិការណ៍ «CJCC ពិព័រណ៍ការងារ» ដែលនឹងប្រព្រឹត្តនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជា-ជប៉ុន។

សូមមកកាន់ស្តង់ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ លោកអ្នកនឹងទទួលបានទាំងចំណេះដឹង អាចស្វែងរកការងារក្នុងក្ដីស្រមៃ ទទួលបានចំណេះដឹងពាក់ព័ន្ធធានារ៉ាប់រងអាយុជីវិត និងមានឱកាសទទួលបានសៀវភៅ ប៊ិច និងវត្ថុអនុស្សាវរីយ៍ដ៏ស្រស់ស្អាតជាច្រើនផ្សេងទៀតពីក្រុមហ៊ុន។

លោកអ្នក គឺជាអាទិភាពទី១របស់ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍។ ជាមួយគ្នានេះផងដែរ យើងក៏នឹងផ្តល់ជូនការបញ្ចុះតម្លៃ ៦០% សម្រាប់ការទិញគម្រោងធានារ៉ាប់រងអាយុជីវិតឌីជីថល ប្រាយ ឡាយហ្វ៍ សម្រាប់អ្នកចូលរួមផងដែរ។ តាមរយៈការប្រម៉ូសិនពិសេសនេះ លោកអ្នកចំណាយប្រមាណ៤ម៉ឺនរៀល ឬស្មើនឹង១០ដុល្លារ តែប៉ុណ្ណោះនឹងទួលបានការការពារផ្នែកហិរញ្ញវត្ថុសម្រាប់ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់បានពេញ១ឆ្នាំ។​

​​​​គម្រោង​ ប្រាយ ឡាយហ្វ៍ ផ្ដល់អត្ថប្រយោជន៍លើការការពារអាយុជីវិតសុទ្ធសាធទៅលើមរណភាព និងពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍រហូតដល់ទំហំទឹកប្រាក់ ១០.០០០ ដុល្លារអាមេរិក។

ប្រសិនបើលោកអ្នកត្រូវការព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖ ០២៣ ៩៥៥ ៣៣៣ ឬ ១៨០០ ២០១ ២០២ (ឥតគិតថ្លៃ)។ ​​​​

ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានការរីកលូតលាស់លឿនមួយនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលត្រឹមតែជាង ៤ ឆ្នាំប៉ុណ្ណោះ។ ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ មានការិយាល័យនៅរាជធានីភ្នំពេញសាខានៅខេត្ដបាត់ដំបង និងខេត្តសៀមរាប។ ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ បានកំពុងផ្ដល់សេវាកម្មដល់ជាង ១០,០០០ ក្រុមគ្រួសារ៕

ដើម្បីទិញគម្រោង «ប្រាយ ឡាយហ្វ៍» សូមចុចនៅលើលីងនេះ៖ https://bit.ly/BuyBrightLifeOnline