(ភ្នំពេញ)៖ ការប្រគំតន្ត្រីទេសចរណ៍ The Voice x Cambodia Beer Tour Concert បានមកដល់ទីបញ្ចប់ដែលឆាកចុងក្រោយបំផុតធ្វើនៅក្នុងខេត្តព្រៃវែង ហើយបានរកឃើញអតិថិជនសំណាង ២រូប ដែលបានឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ម្នាក់១គ្រឿងផងដែរពីការចាប់សន្លឹកឆ្នោត។

អតិថិជនទាំងពីររបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសរួមមាន៖ គង្គា វណ្ណីតា រស់នៅខេត្តព្រៃវែង និង វ៉ាន សារ៉ាន់ រស់នៅខេត្តព្រៃវែង។

ក្រៅពីនេះ CAMBODIA BEER បានធ្វើការប្រគល់រង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ដល់អតិថិជន ១រូប និងភេសជ្ជៈប៉ូវកម្លាំងវើក បានប្រគល់រង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ដល់អតិថិជន ២រូប។

ការប្រគំតន្ត្រីទេសចរណ៍ The Voice x Cambodia Beer Tour Concert ពិតជាទទួលបានការគាំទ្រជាខ្លាំងពីគ្រប់សំណាក់បងប្អូនទស្សនិកជនតាមបណ្តាខេត្តក្រុងនានា ដែលព្រឹត្តិការណ៍តន្ត្រីនីមួយៗមានមនុស្សចូលរួមទស្សនាច្រើនកុះករ មានភាពសប្បាយរីករាយជាខ្លាំង។ គ្រប់ការប្រគំតន្ត្រីទេសចរណ៍ទាំងអស់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែធ្វើការចែករង្វាន់ម៉ូតូដល់អ្នកមកទស្សនាផ្ទាល់ដែលរង្វាន់ម៉ូតូដែលបានចែកហើយមានចំនួនសរុប ៥២គ្រឿង។

ជួបគ្នាម្តងទៀតឆាប់ៗនេះ ជាមួយការប្រគំតន្រ្តីទេសចរណ៍ពីក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស៕