(ភ្នំពេញ)៖ សម្រាប់ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣ ដែលមាន ២០ក្រុមចូលរួមប្រកួត ខណៈបានឈានចូលសប្តាហ៍ទី៧ ដោយមាន ៨ក្រុមត្រូវប្រកួតនៅថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០២៣។

ការប្រកួតនៅថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ រួមមាន៖
១៖ ក្លិបបាល់ទាត់ឈើគុំ ខេត្តពោធិ៍សាត់ Vs ខេត្តឧត្តរមានជ័យ
២៖ យុវជនខេត្តបាត់ដំបង Vs សូហ្វីយ៉ាប៉ៃលិន ។

ការប្រកួតនៅថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣ រួមមាន៖
១៖ ក្លិបបាល់ទាត់សន្តិភាព ខេត្តកំពង់ធំ Vs អធិរាជដំរីឦសាន ខេត្តរតនគិរី
២៖ ព្រះវិហារអេហ្វេស៊ី Vs មន្ទីរ អយក ខេត្តសៀមរាប។

សូមបញ្ជាក់ថា សម្រាប់គូជក់ចិត្តនៃប្រចាំសប្តាហ៍ទី៧ នេះ គឺក្លិបបាល់ទាត់ឈើគុំ ខេត្តពោធិ៍សាត់ ដែលឈរនៅចំណាត់ថ្នាក់លេខ១ និងមាន ៦ពិន្ទុ ត្រូវប៉ះជាមួយក្រុមខេត្តឧត្តរមានជ័យ ឈរនៅលេខ៣ មាន៣ពិន្ទុ នៃពូល (គ) ជាមួយគ្នា ដែលការប្រកួតធ្វើឡើងនៅថ្ងៃអង្គារ ទី១៣ ខែមិថុនា នៅក្នុងទឹកដីនៃទីលាន ក្លិបបាល់ទាត់ឈើគុំ នាវេលាម៉ោង១៥៖៣០នាទីរសៀល៕