(ភ្នំពេញ)៖ ពិភពលោកយើងបានក្លាយជាពិភពមួយ ដែលពោរពេញ ដោយ ការប្រកួតប្រជែង។ បញ្ហាប្រឈមមុខដើម្បីឲ្យ ក្លាយទៅជាភាពល្អផ្ដាច់គេនោះគឺ មិនសម្រាប់តែក្នុងប្រទេស ទាំងមូលនោះទេគឺចំពោះបុគ្គលផ្ទាល់ម្នាក់ៗផងដែរ។ ដើម្បីអាច ឈានទៅរកមុខងារជាអាជីពបានអ្នកទាំងនោះ ត្រូវមានចំណេះដឹង ដ៏រឹងមាំ សម្រាប់អាជីព ឥរិយាបថត្រឹមត្រូវ សមស្រប ចំពោះមនុស្ស និងការងារ ជាពិសេសគឺភាពឆ្លាតវៃ និងរហ័សរហួនដើម្បីគ្រប់គ្រង ស្ថានការណ៍បានទាន់ពេល។
ថ្នាក់ក្រោយឧត្ដមសិក្សានៃសាកលវិទ្យាល័យន័រតុន យល់យ៉ាងច្បាស់ពីតំរូវការរបស់ពិភពការងារសម្រាប់អ្នកដឹកនាំដែល ប្រកបដោយភាពប្រកួតប្រជែង និង សមត្ថភាពជំនាញ។
ក្នុងនោះ កម្មវិធីសិក្សា សម្រាប់ថ្នាក់ក្រោយ ឧត្ដមសិក្សាមានដូចជា៖
* អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម (MBA)
* អនុបណ្ឌិតគ្រប់គ្រងអភិវឌ្ឍន៍ (MDIS)
* អនុបណ្ឌិតវិទ្យាសាស្ត្រព័ត៌មានវិទ្យា (MSIT)
* អនុបណ្ឌិតភាសាអង់គ្លេស (MEE)
* អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ និងធនាគារ (MBF)
* អនុបណ្ឌិតគណនេយ្យ និងសវនកម្ម (MAA)។
កម្មវិធីដែលបានបង្ហាញខាងលើរបស់យើងល្អប្រសើរជាងគេ ក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះដោយសារតែមុខវិជ្ជាទាំងអស់ របស់ថ្នាក់ក្រោយឧត្ដមសិក្សានៃសាកលវិទ្យាល័យន័រតុន ត្រូវបានបង្រៀនដោយ សាស្ដ្រាចារ្យថ្នាក់បណ្ឌិត និងអនុបណ្ឌិតមក ពីសាកលវិទ្យាល័យ ល្បីនៅក្នុងតំបន់ និងបរទេសដែលពួកគាត់ តែងតែជំរុញឲ្យ និស្សិត មានគំនិតក្នុងការត្រិះរិះ ពិចារណា និងគំនិតច្នៃប្រឌិត។
ពួកគាត់ធ្វើការបង្ហាត់បង្ហាញ ដោយមិនត្រឹមតែចំណេះដែលពាក់ព័ន្ធប៉ុណ្ណោះទេ ប៉ុន្ដែព្រមជាមួយនឹងបទពិសោធន៍ដ៏សំបូរបែបពីស្ថាប័ន ការងាររបស់ពួកគាត់ផ្ទាល់ផងដែរ។
និស្សិតអាចជ្រើសរើសបានជាមួយកម្មវិធីដែលកំណត់រួចជាស្រេច ឬកម្មវិធីដែលផ្លាស់ប្ដូរបានតាមតំរូវការរបស់និសិ្សត។ កម្មវិធីដែលមិនអាចផ្លាស់ប្ដូរបាននោះ គឺជាតំរូវការសម្រាប់ការជ្រើសរើសយ៉ាងចាំបាច់ នូវស្មារតីទទួលខុសត្រូវ ទេពកោសល្យ និង សមត្ថភាពរបស់និស្សិត។
កម្មវិធីទាំងអស់ ត្រូវបានធ្វើការណែនាំជាភាសាអង់គេ្លស នេះជាគុណសម្បត្ដិមួយផេ្សងទៀតសម្រាប់និស្សិត ជំនាញក្នុងការគិត និង ទំនាក់ទំនងជាភាសាអង់គេ្លស ជាភាសារបស់ ពិភពលោក និង អាជីវកម្មអន្ដរជាតិ។
តើលោកអ្នកមានបំណងក្នុងការអភិវឌ្ឍអាជីពរបស់អ្នកលឿនជាងនេះទេ? តើការស្វែងរករបស់អ្នកមាននៅក្នុងកម្មវិធីអនុបណ្ឌិត ដែលបានរៀបរាប់ខាងលើនេះទេ?
សូមអញ្ជើញមកជួប និងពិភាក្សាជាមួយបុគ្គលិក នៅការិយាល័យថ្នាក់ក្រោយឧត្ដមសិក្សា អំពីកម្មវីធីសិក្សាណា មួយដែលសមស្របទៅនឹងគោលបំណងការងាររបស់ខ្លួន។ បច្ចុប្បន្ននេះ សាកលវិទ្យាល័យ មានទីតាំងស្ថិតនៅ ផ្លូវកែវចិន្ដា សង្កាត់ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ៕
ព័ត៌មានបន្ថែម៖
* លេខទូរសព្ទ: ០២៣ ៩៨២ ១៧៧
* ទូរសព្ទដៃ: ០១០ ៩៨០ ៥២៧ (Telegram)
* អ៉ីម៉ែល: [email protected]