(បរទេស)៖ ផលិតកររឿង «John Wick» បានបញ្ជាក់ជាថ្មីថា សម្រាប់រឿងនេះវគ្គ៥ គឺកំពុងស្ថិតក្នុងដំណើរការផលិត ប៉ុន្តែបានសង្កត់ធ្ងន់ថា មិនទាន់សម្រេចសាច់រឿងឡើយ បើនិយាយទៅ គឺកំពុងស្ថិតក្នុងដំណាក់កាលដំបូង។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន International The News នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។

ការបង្ហើបបែបនេះរបស់ផលិតករ គឺបន្ទាប់ពី «John Wick» វគ្គ៤ ទទួលបានជោគជ័យខ្លាំង ដោយរកបានប្រាក់ចំណូលជាង ៤០០លានដុល្លារអាមេរិក ខណៈទស្សនិកជនក៏កំពុងតែចង់ដឹងថា តើជំហានបន្ទាប់នឹងទៅជាយ៉ាងណា សម្រាប់ «John Wick» វគ្គ៥។ ផលិតកររូបនេះបាននិយាយថា «ខ្ញុំគិតថា វាដូចជាមិនមានចម្ងល់ទេ ព្រោះរឿនេះស្ថិតក្នុងការអភិវឌ្ឍនៅឡើយ និងមិនទាន់សម្រេចសាច់រឿងជាស្ថាពរទេ។ រហូតសាច់រឿងនៅទីនោះ វាមិនមែនទេ... គឺជាការពិតនៅលើអ្វីមួយ ដែលយើងកំពុងព្យាយាមស្វែងយល់។ ប៉ុន្តែយើងមិនបានដោះស្រាយថា ភាពយន្តនោះមើលទៅដូច ឬមានអារម្មណ៍បែបណាទេ»

ជាងនេះទៅទៀត ផលិតករក៏បានបើកចំហរអំពីសម្ពាធ ក្នុងការធ្វើឲ្យគ្រប់ខ្សែភាពយន្ត ឈានដល់កម្រិតកំណត់មួយផងដែរ។ លោកសង្កត់ធ្ងន់ថា «អ្វីទាំងអស់ដែលយើងធ្វើគឺ John Wick គឺជាការព្រួយបារម្ភមួយ»។ អ្វីដែលព្រួយបារម្ភតើថា ផលិតករគួរធ្វើបែបណា ដើម្បីឲ្យតួអង្គ John ក្លាយជាមនុស្សដែលគ្រប់គ្នាស្រឡាញ់ និងធ្វើឲ្យពិភពលោកក្លាយជាកន្លែង ដែលគ្រប់គ្នាចង់រស់នៅ..៕