(ភ្នំពេញ)៖ Fugu នំដែលមានរូបរាងជាមច្ឆាសមុទ្រ ខ្ជូត ខ្ជូត គួរឲ្យស្រឡាញ់ និងផលិតពីស្រូវសាឡីដោយការដុតក្នុងឡ មិនប្រើប្រាស់ខ្លាញ់បំពង ល្អសម្រាប់កុមារ ពីព្រោះមិនបង្កឲ្យពួកគេឈឺបំពង់ក ឬក្ដៅខ្លួនឡើយ ទោះញ៉ាំច្រើនប៉ុណ្ណាក្ដី។

នំ Fugu មានពីររសជាតិ គឺរសជាតិបង្កង និងរសជាតិសារាយសមុទ្រ ហើយមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ Fugu បានទាក់ទាញការនិយមចូលចិត្តរបស់ប្អូនៗកុមារដោយសារតែរូបរាងនំជារូបមច្ឆាសមុទ្រ ខ្ជូត ខ្ជូត គួរឲ្យចង់លេង និងញ៉ាំ។ ឪពុកម្ដាយជាច្រើនបានជ្រើសរើសនំនេះឲ្យកូនៗរបស់ពួកគេញ៉ាំ ដោយសាររសជាតិត្រូវនឹងកុមារតូចៗផង និងរូបរាងនៃនំនេះ ធ្វើឲ្យកូនៗរបស់ពួកគេអាចកាន់លេង កាត់បន្ថយភាពរពឹសផង។

នំ Fugu មានការទទួលស្គាល់គុណភាពត្រឹមត្រូវជាលក្ខណៈស្តង់ដារអន្តរជាតិ ISO ដែលធ្វើឲ្យមាតាបិតាតែងតែជាវសម្រាប់កូនៗរបស់ពួកគេញ៉ាំ៕