(ភ្នំពេញ)៖ MACITO ដែលជា​​នំ​ផលិត​ឡើងពី​ពោត​ និង​មាន​ស្នូលឈីសនៅខាងក្នុង រួមជាមួយនឹង​រសជាតិ​ដែលមាន​នៅគ្រប់​ទី​កន្លែង​នៃ​នំ​ ធ្វើឲ្យអ្នកញ៉ាំ ​ឆ្ងាញ់ចាប់មាត់រហូតដល់កម្ចេច​នំ​ចុងក្រោយ និងញ៉ាំ​ហើយ​ចង់ញ៉ាំ​ទៀត​ បាន​បង្ហាញ​វត្តមាន​នៅ​លើ​​ទីផ្សារ​​ប្រទេស​​កម្ពុជា​។ 

នំ MACITO ផលិតឡើង​ក្រោម​​ការ​​ត្រួត​ពិនិត្យ​យ៉ាង​ហ្មត់ចត់​​​ពីអ្នកជំនាញខាងផ្នែកម្ហូប​អាហារ​​ ទាំង​ការប្រើប្រាស់វត្ថុធាតុដើម និង​គុណភាព ជាពិសេស​មានការទទួលស្គាល់គុណភាពស្តង់ដារអន្តរជាតិ ដែលធ្វើឲ្យលោកប៉ាអ្នក​ម៉ាក់​មាន​ទំនុកចិត្តក្នុងការទិញ​យកទៅឲ្យ​​កូនៗរបស់​ពួក​គេញ៉ាំ។ 

កុមារ​ជាច្រើន​ជ្រើស​យក​នំ MACITO ញ៉ាំ​ ដើម្បី​ជួយ​បំពេញ​របប​អាហារ​បន្ថែម បំបាត់​ការ​ស្រេច​ឃ្លាន​ក្នុងអំឡុង​ម៉ោង​ចេញ​លេង​​ពេលទៅ​សាលា​រៀន ពេល​សម្រាក​បន្ទាប់​ពី​លេង​កីឡា​ ឬ​ញ៉ាំ​ពេល​ដើរ​លេង​ជា​ដើម។ កុមារ​ៗអាច​ញ៉ាំ​នំ​ MACITO បាន​ច្រើន​ដោយ​គ្មាន​បញ្ហា​រលាកបំពង់ក ឬ​ក្តៅខ្លួននោះទេ។

ប៉ាម៉ាក់​ជា​ច្រើន​នៅ​លើ​ពិភព​លោក​តែង​តែ​បម្រុង​ទុក​នំ​ MACITO នេះ​នៅ​ផ្ទះ​របស់​ពួក​គេ ពី​ព្រោះ​វា​ជា​អាហារ​សម្រន់​សម្រាប់កូនៗ​របស់​ពួក​គេដ៏​ល្អ​ឥត​ខ្ចោះ៕