(ភ្នំពេញ)៖ កូនស្រីនាំលាភ ដែលត្រូវបានគ្រួសារចាត់ទុកថា មានសម្ពាយបុណ្យ សម្ពាយទ្រព្យមកជាមួយ គ្រាន់តែប្រសូត្រភ្លាមនាំសេរីសួស្ដី នាំលាភសំណាងដល់ឪពុកម្ដាយភ្លាម គឺជួយឲ្យឪពុកជាទីស្រលាញ់ ញ៉ាំប៊ូសស្ត្រងតែ១កំប៉ុងសោះ ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោ ពីប៊ូសស្ត្រង១គ្រឿងភ្លាម។

បុរសដែលទទួលបានលាភសំណាងពីកូនស្រី ដែលទើបប្រសូត្រនេះមានឈ្មោះថា ជុល សុខជឿន អាយុ៣៤ឆ្នាំ និងមានប្រពន្ធឈ្មោះ ស៊ិន សុភី មានកូនពីរនាក់ កូនបងអាយុ៥ឆ្នាំ និងកូនស្រីទើបកើតមានឈ្មោះ ជឿន ហេងលាភ​​ បច្ចុប្បន្នរស់នៅភូមិ ល្វាធំ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

​កូនស្រី​ដែលនាំលាភជូនគ្រួសារនេះ បានប្រសូត្រនៅ​មណ្ឌលសុខភាពស្មោញ ឃុំល្ងៀង នៅវេលាម៉ោង៤ព្រឹក។ ​នៅថ្ងៃដដែល ម៉ោង៤រសៀល បន្ទាប់ពីនៅមើលថែប្រពន្ធសម្រាលអស់ពេល១យប់មួយថ្ងៃ ក៏អស់កំលាំង នឹកស្រេកទឹកចង់ញ៉ាំអីត្រជាក់ៗ លោកក៏បានទៅទិញប៊ូសស្ត្រង១កំប៉ុងញ៉ាំក្រែងត្រូវរង្វាន់ឡានថ្មីដូចគេ។

គ្រាន់តែគាស់ក្រវិលកំប៉ុងប៊ូសស្ត្រងភ្លាមឃើញរូបឡានថ្មីខ្លាញ់គោឲ្យឡើងក្រឡែតៗ។​ ដោយអរផងភ័យផង គាត់ក៏យកក្រវិលកំប៉ុងឡានថ្មីនោះទៅដូរអ្នកលក់ តែអ្នកលក់បដិសេដថាគាត់គ្មានឡានថ្មីដូររង្វាន់ឲ្យទេ មានតែទាក់ទងទៅក្រុមហ៊ុនប៊ូសស្ត្រងទៅទើបមានឡានថ្មីប្ដូររង្វាន់ឲ្យបាន។

បន្ទាប់ពីអ្នកលក់ប្រាប់ដូចនេះហើយទើបលោក ជុល សុខជឿន បង្ហោះតាមហ្វេសប៊ុកដើម្បីឲ្យក្រុមហ៊ុនប៊ូសស្ត្រងបានដឹង។ ក្រោយមកក្រុមហ៊ុនក៏បានទាក់ទងទៅពិនិត្យក្រវិលកំប៉ុង និងយករង្វាន់ឡានថ្មីគាត់ដល់ផ្ទះតែម្ដង​៕