(ឡុងដ៍)៖ ក្លិប Arsenal បានយល់ព្រមលើកិច្ចព្រមព្រៀង ជាមួយក្លិប Chelsea ក្នុងតម្លៃប្រមាណ៦៥លានផោន សម្រាប់នាំយកខ្សែប្រយុទ្ធអន្តរជាតិអាល្លឺម៉ង់ Kai Havertz។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។

វាត្រូវបានគេដឹងថាក្លិបទាំងពីរ បានធ្វើកិច្ចព្រមព្រៀងលើលក្ខខណ្ឌ ដែលអនុញ្ញាតឲ្យកីឡាករ ធ្វើការពិភាក្សាលក្ខខណ្ឌផ្ទាល់ខ្លួន និងធ្វើការពិនិត្យសុខភាព។

តម្លៃខ្លួន Havertz ដែលបានរកគ្រាប់បាល់៩គ្រាប់ ក្នុង៤៧ប្រកួត សម្រាប់ក្លិប Chelsea កាលពីរដូវកាលមុននោះ អាចកើនឡើង ជាមួយនឹងប្រាក់បន្ថែម។

សូមជម្រាបថា Havertz មានវ័យ ២៤ឆ្នាំ បានចូលរួមជាមួយ Chelsea ក្រោយផ្លាស់មកពីក្លិប Bayer Leverkusen ក្នុងឆ្នាំ២០២០ ជាមួយនឹងកិច្ចសន្យា តម្លៃប្រមាណ ៧១លានផោន៕