(ភ្នំពេញ)៖ ក្រុមការងារក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ នឹងនៅរង់ចាំស្វាគមន៍លោកអ្នកនៅ «ពិធីបុណ្យផ្កាយ» (Tanabata Festival) ដែលនឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៩៖០០ ព្រឹក ដល់ ៨៖០០ល្ងាច ចាប់ពីថ្ងៃទី២៤ ដល់ ២៥ ខែមិថុនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជា-ជប៉ុន (CJCC)។

សូមមកកាន់ស្តង់ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ លោកអ្នកនឹងទទួលបានព័ត៌មានអំពីការងារក្នុងក្ដីស្រមៃ ចំណេះដឹងពាក់ព័ន្ធធានារ៉ាប់រងអាយុជីវិត និងវត្ថុអនុស្សាវរីយ៍ជាច្រើនផ្សេងទៀតពីក្រុមហ៊ុន។

ជាមួយគ្នានេះផងដែរ កាន់តែពិសេសនោះ ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ នឹងផ្តល់ជូនការបញ្ចុះតម្លៃ ៦០% សម្រាប់ការទិញគម្រោងធានារ៉ាប់រងអាយុជីវិតឌីជីថល «ប្រាយ ឡាយហ្វ៍» សម្រាប់អ្នកចូលរួមផងដែរ។ តាមរយៈការប្រម៉ូសិនពិសេសនេះ លោកអ្នកចំណាយប្រមាណ៤ម៉ឺនរៀល ឬស្មើនឹង១០ដុល្លារតែប៉ុណ្ណោះ នឹងទួលបានការការពារផ្នែកហិរញ្ញវត្ថុសម្រាប់ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់បានពេញ១ឆ្នាំ។

លោកអ្នក គឺជាអាទិភាពទី១របស់ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍។

គម្រោង ប្រាយ ឡាយហ្វ៍ ផ្ដល់អត្ថប្រយោជន៍លើការការពារអាយុជីវិតសុទ្ធសាធទៅលើមរណភាព និងពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍រហូតដល់ទំហំទឹកប្រាក់ ១០.០០០ ដុល្លារអាមេរិក។ ប្រសិនបើលោកអ្នកត្រូវការព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖ ០២៣ ៩៥៥ ៣៣៣ ឬ ១៨០០ ២០១ ២០២ (ឥតគិតថ្លៃ)។

ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានការរីកលូតលាស់លឿនមួយនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលត្រឹមតែជាង ៤ ឆ្នាំប៉ុណ្ណោះ។ ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ មានការិយាល័យនៅរាជធានីភ្នំពេញ សាខានៅខេត្ដបាត់ដំបង និងខេត្តសៀមរាប។ ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ បានកំពុងផ្ដល់សេវាកម្មដល់ជាង ១០,០០០ ក្រុមគ្រួសារ៕

ដើម្បីទិញគម្រោង «ប្រាយ ឡាយហ្វ៍» សូមចុចនៅលើលីងនេះ៖ https://bit.ly/BuyBrightLifeOnline