(ឡុងដ៏)៖ ខ្សែបម្រើ Ilkay Gundogan របស់ក្លិប Manchester City បានសម្រេចការចាកចេញ ហើយនឹងទៅចូលរួមជាមួយក្លិប FC Barcelona ដោយមិនមានតម្លៃផ្ទេរនោះទេ បន្ទាប់ពីកិច្ចសន្យាផុតកំណត់នៅកីឡដ្ឋាន Etihad នាចុងខែមិថុនា ឆ្នាំ២០២៣នេះ។

Gundogan ជាខ្សែបម្រើឆ្នើមម្នាក់នៃប្រវត្តិសាស្ត្ររបស់ក្លិប Man City ដែលបានស៊ុត ២គ្រាប់ម្នាក់ឯងជួយក្រុមឈ្នះពានរង្វាន់ FA Cup 2022-23 ហើយក្រោយក៏មានការពិភាក្សាកិច្ចសន្យាថ្មីមួយពីក្លិប Man City ផងដែរ ប៉ុន្តែត្រូវបានគេគិតថា និងមានកិច្ចសន្យា ៣ឆ្នាំជាមួយក្លិបជើងឯកលីគអេស្ប៉ាញ Barcelona។

អ្នកចាត់ការក្រុមលោក Pep Guardiola ក៏មានគោលការណរក្សាទុក Gundogan ជាមួយក្លិបបន្តទៀតដែរ នាមជាកីឡាករម្នាក់លេងបាន ៥១លើករកបាន ១១គ្រាប់នារដូវកាល២០២២-២៣ ដែលរូបគេមានវ័យ ៣២ឆ្នាំ។

រំលឹកផងថា ខ្សែបម្រើ Gundogan បានឈ្នះពានលីគអង់គ្លេស Premier League, FA Cup, UEFA Champions League នារដូវកាល២០២២-២៣ នាមជាកីឡាករដែល Man City នាំមកក្នុងតម្លៃប្រមាណតែ ២០លានផោនពីក្លិប Borussia Dortmund កាលឆ្នាំ២០១៦៕