(បរទេស)៖ តារាចម្រៀងស្រីល្បីឈ្មោះរបស់អាមេរិកម្ចាស់បទ «No Time To Die» នាង Billie Eilish ត្រូវបានអ្នកលេងបណ្តាញសង្គម ពេបជ្រាយជាច្រើនឥតឈប់ឈរ ពីរូបរាងកាយរបស់នាង ខណៈថ្មីៗនេះនាងបានបង្ហាញការខឹងសម្បារ ចំពោះអ្នកដែលរិះគន់លើរូបរាយកាយរបស់នាង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន International The New នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងអំឡុងពេលសម្ភាសន៍ជាមួយ Vogue តារាចម្រៀងរូបនេះ បាននិយាយថា «វាពិបាកណាស់...និយាយតាមត្រង់ទៅ គ្មាននរណាម្នាក់អាចនិយាយអ្វី អំពីរាងកាយរបស់ខ្ញុំទេ… ខ្ញុំក៏គិតដែរថា ប្រសិនបើខ្ញុំនៅក្មេង ហើយអ្នកលេងតាមបណ្ដាញអ៊ីនធឺណិតនិយាយអំពីខ្ញុំ ពីរបៀបដែលពួកគេធ្វើឥឡូវនេះ នៅពេលខ្ញុំមានអាយុ១១ ឆ្នាំ ខ្ញុំមិនគិតថា ខ្ញុំនឹងអាចនៅមានជីវិតនោះទេ និយាយដោយស្មោះត្រង់»។ ក្នុងនោះនាងក៏បានសង្កត់ធ្ងន់ថា ការរិះគន់ពីរូបរាយកាយរបស់នាងតាមបណ្តាញសង្គម គឺពិតជាប៉ះពាល់ដល់រូបនាងជាខ្លាំង។ ជាពិសេសធ្វើឲ្យនាងមានអារម្មណ៍ថាឈឺចាប់។

តារាចម្រៀងម្ចាស់បទ «No Time To Die» បានប្រាប់ទស្សនាវដ្ដីថា នាងប្រៀបបានទៅនឹង «បុរសខ្លាំង និងជាក្មេងប្រុស» ស្ទើរតែពេញមួយជីវិតរបស់នាងទៅហើយ។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ នាងបានរកឃើញថា នាងក៏ជាមនុស្សស្រីមានភាពសិចស៊ី ហើយនាងក៏គួរឲ្យស្រឡាញ់ ដូចមនុស្សទូទៅដែរ។

អ្នករិះគន់តាមបណ្តាញសង្គមភាពច្រើន គឺបាននិយាយថា នាងតែងខ្លួនដូចមនុស្សប្រុស និងមានរាងធាត់ជាដើម តែយ៉ាងណា នាងប្រាប់ថា គ្រាន់តែធ្វើអ្វីជាខ្លួនឯងប៉ុណ្ណោះ៕