(ភ្នំពេញ)៖ កំពូលតារាចម្រៀង តន់ ចន្ទសីម៉ា និងលោក Tempo Tris នឹងប៉ះជាមួយតារាចម្រៀងឥណ្ឌូនេស៊ី Siti Badriah និង Ghea Youbi នៅក្នុងមហាព្រឹត្តិការណ៍ប្រគុំតន្ត្រី Asia Concert Korea រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២៣។

ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ Asia Concert Korea នេះរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរ Tiger ក្រុមហ៊ុន Asia Network ដោយមានសិល្បករ សិល្បការនីមកពីបណ្ដាប្រទេសផ្សេងៗជាច្រើន ដូចជា ថៃ កម្ពុជា និងឥណ្ឌូនេស៊ី ដែលមានទីតាំងស្ថិតនៅ Laviedor Resort លើដីប្រទេសកូរ៉េ។

សិល្បករល្បីៗ ដែលបានចូលរួមក្នុងការប្រគុំតន្ត្រី Asia Concert Korea មានដូចជា៖ កំពូលតារាចម្រៀង ព្រាប សុវត្ថិ, ខេមរៈ សិរីមន្ត, តន់ ចន្ទសីម៉ា, ខេម, Tempo Tris និងតារាចម្រៀងមកពីថៃ លោក Tik Shiro, លុកធុង, កូនកាត់ លោក hyper ព្រមទាំងតារាចម្រៀងមកពីប្រទេសឥណ្ឌូនេស៊ី កញ្ញា Siti Badriah និង Ghea Youbi ជាដើម។

សម្រាប់អ្នកទិញសំបុត្រមុនថ្ងៃកម្មវិធីបញ្ចុះតម្លៃ ៥០ភាគរយ គឺសល់តម្លៃ 75,000won។ សូមពុកម៉ែបងប្អូនទាក់ទងតាមលីង kakao tallk ឬតេឡេក្រាម និងផ្ទេរលុយតាមលេខកុងខាងក្រោម។

សំបុត្រឌីជីថលមានដាក់លក់ក្នុង APP និង Website LIVE. ជាផ្លូវការហើយ។

* ទិញតាម APP LIVE.៖ https://wonderpass.asia/event/asia_concert_korea
* ទិញតាម WEBSITE LIVE.៖ https://live.wonderpass.asia

ថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង ២៖០០ថ្ងៃ LA VIE D’OR 286 Seja-Ro, Jeongnam-Myron, Hwaseong-Si, Gyeonggi-Do, Korea។

ប្រភេទសំបុត្រ៖ ថ្ងៃទី១ តម្លៃ៦០ដុល្លារ និងថ្ងៃទី២ តម្លៃ៦០ដុល្លារ
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមក៖
[email protected]
093 457 773
(ឥតគិតថ្លៃ) 1800 21 7277៕