(ភ្នំពេញ)៖ តារាចម្រៀងបុរសល្បីឈ្មោះ ជី ដេវីត និងតារាចម្រៀង ទេព បូព្រឹក្ស បានលេចវត្តមានក្នុងកម្មវិធី «Fashion Week Spring/ Summer 2024» នៅឯទីក្រុងមីឡាន ប្រទេសអ៉ីតាលី។ នេះបើយោងទៅតាមការបង្ហោះនៅលើបណ្ដាញសង្គមរបស់អ្នកទាំងពី នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ។

តារាចម្រៀងទាំងពីរដូង គឺ ជីដេវីត និងទេព បូព្រឹក្ស ត្រូវបានប្រេន D&G អញ្ជើញអ្នកទាំងពី ជាភ្ញៀវកិត្តិយសឲ្យចូលរួមក្នុងកម្មវិធី «Milan Fashion Week Spring/ Summer 2024» ដែលជាកម្មវិធី Fashion ធំបំផុតមួយ ប្រចាំឆ្នាំ និងមានវត្តមានតារាអន្តរជាតិល្បីៗជាច្រើនក្នុងរដូវកាលនេះ ដូចជា Cara Delevinge, Emma Watson, Scarlet Jonhansson និង Jade Smith ជាដើម។

ក្នុងការចូលរួមកម្មវិធីនេះ តារាចម្រៀង ជី ដេវីត និងតារាចម្រៀង ទេព បូព្រឹក្ស ក៏បានជួបពិភាក្សាជាមួយនាយកប្រតិបត្តិរបស់ Head of Retail Sale APAC ផងដែរ។​ ជាមួយនឹងការថ្លែងអំណរគុណចំពោះ តារាចម្រៀង ជី ដេវីត និងតារាចម្រៀង ទេព បូព្រឹក្ស ដែលបានចូលរួម នាយកប្រតិបត្តិរូបនេះក៏នឹងអញ្ជើញតារាចម្រៀងល្បីរបស់កម្ពុជាទាំងពីរូបខាងលើ មកចូលរួមកម្មវិធីពេលក្រោយៗទៀតផងដែរ។

សូមបញ្ជាក់ថា តារាចម្រៀង ជី ដេវីត និងតារាចម្រៀង ទេព បូព្រឹក្ស គឺជាតារាចម្រៀងរ៉េបខ្មែរដំបូងគេ ដែលត្រូវបានអញ្ជើញឲ្យចូលរួម កម្មវិធី Fashion Week Spring/ Summer 2024 នេះ៕