(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបែបឌីជីថល FWD Cambodia នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានប្រកាសសម្ពោធជាផ្លូវការផលិតផល «FWD ការពារខ្ញុំ» ដែលជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតថ្មីមួយរបស់ក្រុមហ៊ុន ដើម្បីពង្រីកការការពារហិរញ្ញវត្ថុជូនដល់ក្រុមគ្រួសារកម្ពុជា ស្របទៅតាមស្ថានភាពនៃតម្រូវការជាមួយនឹងតម្លៃសមរម្យបំផុតមួយ។
ផលិផល FWD ការពារខ្ញុំ គឺជាដំណោះស្រាយធានារ៉ាប់រងអាយុជីវិតមានកាលកំណត់ដំបូងបំផុតក្នុងទីផ្សារ ដែលផ្ដល់ជូននូវភាពបត់បែនក្នុងការពង្រីកការការពារករណីជំងឺធ្ងន់ធ្ងររហូតដល់ ៥ដង និងផ្ដល់ជូនអត្ថប្រយោជន៍ពេញលេញសម្រាប់ករណីជំងឺមហារីកគ្រប់ដំណាក់កាល។ អត្ថប្រយោជន៍ទាំងនេះជួយឲ្យអតិថិជនមានសន្តិភាពផ្លូវចិត្ត និងផ្តោតសំខាន់លើការព្យាបាលឲ្យបានជាសះស្បើយ។
អតិថិជនអាចទទួលបានការការពារពី FWD ការពារខ្ញុំ បានតាមរយៈទីប្រឹក្សាធានារ៉ាប់រង ឬមន្ត្រីប្រឹក្សាធានារ៉ាប់រងរបស់ក្រុមហ៊ុន FWD Cambodia ដែលផ្ដល់សេវាកម្មប្រឹក្សាធានារ៉ាបរងនៅតាមធនាគារដែលជាដៃគូរបស់ក្រុមហ៊ុននៅទូទាំងប្រទេស។ ដោយផ្អែកលើយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ផលិតផល FWD ការពារខ្ញុំ នាំមកជូននូវគុណប្រយោជន៍រួមបញ្ចូលគ្នាដ៏សម្បូរបែបដែលអនុញ្ញាតឲ្យប្រជាជនកម្ពុជាទទួលបានការការពារដែលស័ក្តិសមទៅតាមតម្រូវការក្នុងគ្រួសារ។
លោក ជីម គង់ហ៊ុយ អគ្គនាយកក្រុមហ៊ុន FWD Cambodia មានប្រសាសន៍ថា ការសម្ពោធផលិតផល FWD ការពារខ្ញុំ ក្នុងថ្ងៃនេះគឺជាសមិទ្ធផលដ៏ធំមួយសម្រាប់យើងខ្ញុំដើម្បីក្រុមគ្រួសារកម្ពុជា ហើយសមិទ្ធផលនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការប្ដេជ្ញាចិត្តរបស់យើងខ្ញុំ ក្នុងការជួយឲ្យអតិថិជនរស់នៅប្រកបដោយភាពរីករាយតាមរយៈផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតដែលយើងមាន។ ផលិតផល FWD ការពារខ្ញុំ ផ្ដល់ជូននូវទំហំនិងរយៈពេលនៃការការពារដែលមានភាពបត់បែនសមស្របទៅតាមស្ថានភាព និងជីវភាពរបស់អតិថិជន ដើម្បីគាំទ្រឲ្យអតិថិជនអាចសាទររាល់វេលាដែលមានជាមួយមនុស្សជាទីស្រឡាញ់។
ផលិតផល FWD ការពារខ្ញុំ គឺជាផលិតផលទី៥ របស់ក្រុមហ៊ុន FWD Cambodia ចាប់ពីពេលដែលក្រុមហ៊ុនចាប់ផ្ដើមប្រតិបត្តិការអាជីវកម្មជាផ្លូវការកាលពីខែកញ្ញា ឆ្នាំ២០២១។ ផលិតផលផ្សេងទៀតរបស់ក្រុមហ៊ុន FWD Cambodia រួមមាន៖ FWD សន្សំខ្លីៗ FWD សងកម្ចី FWD សងកម្ចីពេញលេញ និង LifeCancerCare។ សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល FWD ការពារខ្ញុំ និងផលិតផលផ្សេងៗទៀត សូមចូលទៅកាន់ www.fwd.com.kh ។
សូមបញ្ជាក់ថា ក្រុមហ៊ុន FWD ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមានអតិថិជនច្រើនជាង 11 លាននាក់ក្នុងទីផ្សារចំនួន 10 ដោយក្នុងនោះរួមមានទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។ ឆ្នាំ២០២៣ ជាខួបគម្រប់ ១០ឆ្នាំរបស់ក្រុមហ៊ុន FWD ក្នុងតំបន់អាស៊ី។ ក្រុមហ៊ុន FWD ផ្តោតការយកចិត្តទុកដាក់បំផុតក្នុងការផ្ដល់បទពិសោធ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុនជាមួយបច្ចេកវិទ្យាឌីជីថល។ តាមរយៈយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD មានគោលដៅក្នុងការផ្ដល់បទពិសោធថ្មីលើសេវាធានារ៉ាប់រងជូនដល់អតិថិជន។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.fwd.com ។
អំពី FWD Cambodia៖ នៅប្រទេសកម្ពុជា ក្រុមហ៊ុន FWD ចាប់ផ្ដើមប្រតិបត្តិការជាផ្លូវការនៅខែកញ្ញា ឆ្នាំ២០២១ ហើយទទួលបានពានរង្វាន់ជាក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលថ្មីដែលមានភាពច្នៃប្រឌិតជាងគេបំផុត ដែលទទួលស្គាល់ដោយស្ថាប័ន Global Business Outlook នៅចក្រភពអង់គ្លេស។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.fwd.com.kh ។ អាសយដ្ឋានទំនាក់ទំនងសម្រាប់សារព័ត៌មាន 011 759 964 ៕