(ឡុងដ៏)៖ ក្រុមហង្សក្រហម Liverpool បានឡើងមកឈរលេខរៀងទី២ វិញ ក្រោយពេលយកឈ្នះក្រុម West Ham United ៣-១ ខណៈដែលក្រុមការពារតំណែងជើងឯក Manchester City បន្តនាំមុខកំពូលតារាងលីគ Premier League ដោយរកបាន ១៨ពិន្ទុពេញ បន្ទាប់ពីឆ្លងកាត់ប្រកួតសប្តាហ៍ទី៦ ទាំង ២០ក្រុមរូចមក។
Liverpool ជាបណ្តោះអាសន្នរកបាន ១៦ពិន្ទុ ក្រោយយកឈ្នះក្រុម West Ham ពីការធ្វើបានសម្រេចដោយកីឡាករ Mohamed Salah, Darwin Nunez និង Diogo Jota ក្នុងប្រកួតធ្វើឡើងក្នុងកីឡដ្ឋាន Anfield ដែលលទ្ធផលនេះធ្វើឲ្យក្រុមដឹកនាំដោយលោក Jurgen Klopp បន្តលេងមិនចាញ់ ១៨ប្រកួតចុងក្រោយនៅគ្រប់កម្មវិធី។
ចំណែកឯក្រុមការពារតំណែងជើងដឹកនាំដោយលោក Pep Guardiola ក៏នៅតែបន្តនាំមុខគេលើកំពូលតារាងក្រោយយកឈ្នះក្រុម Nottingham Forest ២-0 ពីការធ្វើបានដោយ Phil Foden និង Erling Haaland ដែលរូបគេពេលនេះកើនគ្រាប់ស៊ុតដល់ ៨គ្រាប់ហើយ គិតត្រឹម ៦ប្រកួតក្នុងលីគ ដែលមានគូប្រជែងកីឡាករអាស៊ី Son Hun Min ក៏រកបាន ៥គ្រាប់ ដ្បិតក្រុម Spurs ធ្លាក់ទៅលេខរៀងទី៤ ក្រោយលេងស្មើ Arsenal ២-២។
សម្រាប់ប្រកួតនៃសប្តាហ៍ទី៧ ក្រុម Liverpool នឹងប៉ះក្រុម Spurs ហើយក្រុម Man City ប៉ះក្រុម Wolverhampton Wenderers ដែលការប្រកួតធ្វើឡើងចុងខែកញ្ញា ឆ្នាំ២០២៣នេះ៕