(ឡុងដ៏)៖ ពិតជាធម្មតាកីឡាករសញ្ជាតិជប៉ុន Kaoru Mitoma បានស៊ុតវាយបកយក ២គ្រាប់ចុងក្រោយនាំក្រុម Brighton Hove & Albion យកឈ្នះក្រុម Bournemouth ៣-១ ក្នុងលីគអង់គ្លេស Premier League ក្នុងសប្តាហ៍ទី៦ ដែលជួយក្រុមនៅអឺរ៉ុបមួយនេះ ឈរលេខរៀងទី៣ រកបាន ១៥ពិន្ទុ។
ស្ថិតក្នុងការប្រកួតខ្សែបម្រើឆ្នើមរបស់ជម្រើសជាតិជប៉ុន កីឡាករ Mitoma រកបាន ២គ្រាប់ឲ្យក្រុមអាជីព Brighton នៅនាទី៤៦ និងនាទី៧៧ ក្រោយការនាំមុខរបស់គូប្រជែង Bournemouth នៅនាទី២៥ ដ្បិតកូនក្រុមការធ្វេសប្រហែលធ្វើចូលទីខ្លួនឯងនៅនាទីចុងវគ្គទី១ បានក្លាយជាគ្រាប់ចំណេញតាមស្មើរបស់ Brighton នាពេលនោះ។
ដែលជាបណ្តោះអាសន្នគិតត្រឹម ៦ប្រកួត ខ្សែបម្រើជប៉ុនរូបនេះ រកបាន ៣គ្រាប់ហើយក្នុងលីគអង់គ្លេស រដូវកាលថ្មីនេះ។
ជាមួយគ្នានោះអ្នកចាត់ក្រុម Brighton លោក Roberto De Zerbi បាននិយាយក្រោយចប់ការប្រកួតនៃលទ្ធផល ៣-១ នេះថា «នេះជាពេលវេលាអាក្រក់បំផុតរបស់ខ្ញុំនៅទីនេះ ជាមួយការលេង ៣ប្រកួតជាប់គ្នាក្នុងមួយសប្តាហ៍»។ ប្រកួតបន្ទាប់នៃសប្តាហ៍ទី៧ របស់ពួកគេ ត្រូវជួបក្រុមឈរលេខរៀងទី១៤ តោខៀវ Chelsea ដែលទើបចាញ់ Aston Villa ១-០៕