(ស្វាយរៀង)៖ ព្រឹត្តិការណ៍បាល់ទាត់សម្រាប់យុវជនអាយុក្រោម ១៨ឆ្នាំប្រចាំខេត្តស្វាយរៀង បានបញ្ចប់ការប្រកួតសន្សំ ពិន្ទុតាមពូលជាផ្លូវហើយ ក្រោយពេលបញ្ចប់ការប្រកួតក្នុងសប្តាហ៍ទី៦ នាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យរួចមក។

ការប្រកួតដែលត្រូវបានធ្វើឡើងនៅទីលានវិទ្យាល័យ ស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀងតែមួយគត់នោះ គឺទទួលបាននូវលទ្ធផលមានដូចខាងក្រោម។
ថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៣
- គូទី១ ម៉ោង ២៖០០រសៀល [យុវជនរមាសហែក ៦-១ យុវជនចុងព្រែក] (ពូល ង)
- គូទី២ ម៉ោង ៤៖០០រសៀល [សសយក ស្រុកសា្វយទាប ៤-២ បាទី] (ពូល ច)។

ថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០២៣
- គូទី១ ម៉ោង ៨៖០០ព្រឹក [ដារ៉ូពិទូ SPORTS FC ៣-១ តាពៅ] (ពូល ឃ)
- គូទី២ ម៉ោង ២៖០០រសៀល [សសយក ស្រុកចន្រ្ទា ០-២ NEVER WIN] (ពូល គ)។

ក្រោយពីបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូលនេះដែរ ក៏បានរកឃើញ ១៦ក្រុមឡើងទៅវគ្គបន្ត និងធ្វើការចាប់ឆ្នោតសម្រាប់ការប្រកួតវគ្គចាញ់-ធ្លាក់ជាបន្តទៀត នៅសប្តាហ៍ក្រោយដែរ៕