(ក្រុងឡុងដ៍)៖ Newcastle United ដែលបានបំបាក់គូប្រជែង Sheffield United មិនឲ្យងើបមុខរួចកាលពីរាត្រីថ្ងៃអាទិត្យ គឺជាលទ្ធផលឈ្នះច្រើនគ្រាប់លើកទី៥ ចុងក្រោយក្នុងលីគកំពូលអង់គ្លេស Premier League គិតចាប់តាំងពីឆ្នាំ២០១០ មក។
យ៉ាងនេះក្តី នេះក៏ជាកំណត់ត្រាថ្មីរបស់ក្រុមភ្ញៀវសារិកាព្រៃផងដែរក្នុងលីគរបស់ពួកគេ ទៅលើក្រុមដែលលេងមិនឈ្នះរដូវកាលនេះ គឺ Sheffield ក្នុងកីឡដ្ឋាន Bramall Lane។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣។
ទាំង ៨គ្រាប់នេះដែរ កូនក្រុមរបស់លោក Eddie Howe ក៏ធ្វើបានដោយកីឡាករផ្សេងៗគ្នាទៀតផង មុនពេលចាប់ផ្តើមលេងពានអឺរ៉ុប UEFA Champions League ក្នុងប្រកួតទី២ របស់ពួកគេទល់នឹង PSG នាសប្តាហ៍ក្រោយ។
Newcastle ក៏បានបំបាក់ក្រុមត្រកូល Sheffield គឺ Sheffield Wednesday ក្នុងលទ្ធផលនេះដែរកាលឆ្នាំ១៩៩៩ ដោយលទ្ធផលរបស់ក្រុមទើបឡើងមកលេងលីគកំពូល Sheffield United រដូវកាលនេះ បានក្លាយជាលទ្ធផលដ៏អាក្រក់ក្នុងលីគនាពេលនេះដែរ ក្រោយពេលលទ្ធផល ៨ទល់នឹង០ នេះមាន ៤ប្រកួតមកហើយ គិតចាប់ពីឆ្នាំ២០១០ ក្នុងប្រកួតដែលតោខៀវ Chelsea បំបាក់ Wigan Athletic និង Aston Villa, Southampton បំបាក់ Sunderland និង Manchester City បំបាក់ Watford៕