(ហាន់ចូវ)៖ ក្រុមបាល់បោះកម្ពុជា បានបរាជ័យក្រោមថ្វីដៃក្រុមរួមតំបន់ថៃ ដោយលទ្ធផល ២១-១០ពិន្ទុ ក្នុងជំនួបបើកឆាកពូល D លើវិញ្ញាសាបាល់បោះ ៣នាក់ ទល់ ៣នាក់ នៃព្រឹត្តិការណ៍កីឡាអាស៊ី(Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ។
នេះគឺជាការប្រកួតដំបូងរបស់ក្រុមបាល់បោះកម្ពុជា ខណៈប្រកួតបន្ទាប់ នឹងត្រូវជួបក្រុមជម្រើសជាតិកាហ្សាក់ស្ថាន នាថ្ងៃទី២៦ ខែកញ្ញាស្អែកនេះ មុនបន្ដជួបក្រុមគៀហ្ស៊ីគីស្ថាន និងកាតា ដែលស្ថិតក្នុងពូល D ជាមួយគ្នា ដើម្បីប្រជែងកៅអីវគ្គបន្ដ ៕