(បរទេស)៖ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រុមហ៊ុនយក្សរបស់ចិន Amazon បានប្រកាសថាខ្លួន នឹងបណ្តាក់ទុនវិនិយោគចំនួន ៤ពាន់លានដុល្លារជាសាច់ប្រាក់សុទ្ធនៅក្នុងក្រុមហ៊ុន Anthropic ក្នុងគោលបំណងបង្កើតបញ្ញាសិប្បនិម្មិត្ត AI កម្រិតខ្ពស់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

Anthropic គឺជាក្រុមហ៊ុនស្រាវជ្រាវបញ្ញាសិប្បនិម្មិត្ត (AI) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស និងត្រូវបានបង្កើតឡើងដោយអតីតបុគ្គលិកបម្រើការងារនៅក្រុមហ៊ុន OpenAI ចាប់តាំងពីឆ្នាំ២០១៧ មកម្លេះ។ ក្រុមហ៊ុន AI របស់ចក្រភពអង់គ្លេសនេះត្រូវបានគេស្គាល់ថាជា ជើងខ្លាំង និងមានឯកទេសក្នុងដំណើរការអភិវឌ្ឍន៍ AI និងបង្កើតគំរូភាសាដោយផ្ទាល់ រួមទាំងមានទំនួលខុសត្រូវខ្ពស់ទៅលើការប្រើប្រាស់ AI របស់ខ្លួន។

ជុំវិញការប្រកាសភាពជាដៃគូរវាង Amazon និង Anthropic នេះមិនត្រូវបានគូសបញ្ជាក់ថា Amazon នឹងកាន់កាប់ភាពជាដៃគូនេះប៉ុន្មាននោះទេ។ ប៉ុន្តែប្រភពអះអាងថា ប្រសិនបើក្រុមហ៊ុនទាំងពីរនេះដាក់ដំណើរការ AI នោះនឹងនាំផលចំណេញជាច្រើនដល់ក្រុមហ៊ុនយក្សចិន ជាមួយនឹងការភ្ជាប់ទៅកាន់សេវាកម្មបង់ប្រាក់ Cloud ក៏ដូចជាអាជីវកម្មអនឡាញរបស់គេ។

គួរជម្រាបដែរថា ការបោះទុនជាទឹកប្រាក់សុទ្ធក្នុងចំនួនដ៏ច្រើននេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Amazon ដើម្បីពង្រីកវត្តមានរបស់ខ្លួននៅលើឆាកអន្តរជាតិក្នុងការប្រកួតប្រជែងទៅលើឧស្សាហកម្ម AI ដែលកំពុងតែជាផ្នែកមួយឈានមុខគេនៅទូទាំងសកលលោក។ មិនត្រឹមប៉ុណ្ណោះនេះក៏ជាការប្រកួតប្រជែងដែលកំពុងកើនឡើងនៅក្នុងលំហ AI ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សផ្សេងទៀតរួមមាន Google និង Microsoft កំពុងប្រកួតប្រជែងគ្នាដើម្បីបង្កើតបច្ចេកវិទ្យា AI ទំនើបបំផុត៕