(ភ្នំពេញ)៖ ទឹកដោះគោ នូវី (NuVi) ចាប់ផ្ដើមធ្វើការចែកទឹកដោះគោដល់កុមារតាមសាលាបឋមសិក្សានានាដោយឥតគិតថ្លៃ ដើម្បីចូលរួមគាំទ្រដល់ការធំធាត់បានល្អរបស់កុមារ ជាពិសេសកម្ពស់ និងភាពឆ្លាតវៃ។

ការចែកទឹកដោះគោធ្វើឡើងជាច្រើនកន្លែងទូទាំងប្រទេស ពីថ្ងៃទី ២៥កញ្ញា តទៅ ក្រោមយុទ្ធនាការ «កុមារកម្ពុជាលូតលាស់បានល្អ»«Grow High Cambodia»។ ទឹកដោះគោ NuVi ផ្តល់សារធាតុចិញ្ចឹមសំខាន់ៗ សម្រាប់ការលូតលាស់របស់រាងកាយ ទាំងកម្ពស់ និងខួរក្បាល។

ក្រៅពីការចែកទឹកដោះគោដល់កុមារ ក៏មានការលេងកីឡាកម្សាន្តសប្បាយ ដើម្បីឲ្យកុមារយល់ដឹងអំពីការថែរក្សាសុខភាព និងស្រឡាញ់ការលេងកីឡា។ ចង់តាមដានយុទ្ធនាការ «កុមារកម្ពុជាលូតលាស់បានល្អ» អ្នកម៉ាក់គ្រប់រូប កុំភ្លេចចូលមើលនៅលើទំព័រហ្វេសប៊ុក NuVi Cambodia៕