(បរទេស)៖ តារាសម្តែងស្រី Amber Heard កំពុងធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ជាថ្មី តាមរយៈការវិលត្រឡប់ជាផ្លូវការ មកកាន់ពិភពខ្សែភាពយន្ត ក្នុងរឿងថ្មីបែបរន្ធត់ចំណងជើងថា «In The Fire» ដែលនេះជាការបង្ហាញខ្លួនលើកដំបូង របស់នាងក្នុងវិស័យភាពយន្ត បន្ទាប់ពីតស៊ូក្ដីក្ដាំជាមួយអតីតស្វាមី គឺតារាសម្ដែង Jonny Depp ជាង៣ឆ្នាំ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Daily Mail នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។

នៅក្នុងភាពយន្តថ្មីនេះ គេឃើញថាតារាសម្ដែង Amber Heard បានដើរតួជាគ្រូពេទ្យស្រីម្នាក់ ដែលត្រូវទៅជួយព្យាបាលក្មេងប្រុសមានជំងឺចម្លែកមួយ ដែលអ្នកភូមិនៅទីនោះជឿថា រូបគេមានវិញ្ញាណ ឬអមនុស្សសណ្ឋិត។ តាមរយៈស្នាដៃថ្មីនេះ Amber Heard បាននិយាយថា នាងមានអារម្មណ៍ថា មានសំណាងដែលបានធ្វើការជាមួយតារាសម្ដែងផ្សេងៗ ដែលសុទ្ធតែមានជំនាញសម្ដែងដ៏អស្ចារ្យ។ មិនតែប៉ុណ្ណោះ ភាពយន្តនេះក៏បានឆ្លុះបញ្ចាំងពីអំពីអបិយជំនឿ ថាមពលអស្ចារ្យនៃក្ដីស្រឡាញ់ និងភាពមោះមុតតស៊ូមិនចុះចាញ់ របស់នារីម្នាក់ក្នុងអំឡុងសតវត្សរ៍ទី២០។

គួរជម្រាបថា ភាពយន្ត «In the Fire» នឹងជាការវិលត្រឡប់មកកាន់ភាពយន្តខ្នាតធំរបស់នាងជាលើកដំបូង ដែលគ្រោងចេញបញ្ចាំងនៅរោងភាពយន្ត និងបណ្ដាញ Streaming ផ្សេងៗ ចាប់ពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ៕