(ភ្នំពេញ)៖ កាលពីថ្ងៃទី២៣ ខែកញ្ញា GANZBERG បានបង្កើតមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដែលមិនធ្លាប់នៅក្នុងស្រុកខ្មែរ ដែលមានអ្នកចុះឈ្មោះនឹងអ្នកចូលរួមទស្សនាផ្ទាល់រាប់ម៉ឺននាក់ មកពីគ្រប់ទិសទីទូទាំងប្រទេស នោះគឺកម្មវិធី «GANZBERG ពួកម៉ាកល្អ អូសឡានឈ្នះឡាន» នៅមុខសាលមហោស្រពកោះពេជ្រ។ ក្នុងនោះផងដែរក៏មានការចូលរួមពីសំណាក់ សិល្បករ តារាកំប្លែង កីឡាករគុនខ្មែរ និង កីឡាករគ្រប់វិស័យ យ៉ាងច្រើនកុះករផងដែរ។
ជាពិសេសព្រឹត្តិការណ៍នេះក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV និង តាមរយៈសារព័ត៌មានជាង ៤០ ស្ថាប័នមកពីគ្រប់ទិសទី ដោយទទួលបានការគាំទ្រទាក់ទាញអ្នកទស្សនាលើបណ្ដាញសង្គមយ៉ាងច្រើនកុះកររហូតដល់ជាង ១០០ លានដងក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរសម្រាប់មហាព្រឹត្តិកាណ៍នេះ ជ័យលាភីលេខ ១ បានទៅលើក្រុមលេខរៀងទី ១៤២ ដោយទទួលបានរថយន្ត Pick Up សេរីថ្មី 2023 មួយគ្រឿង ជ័យលាភីលេខ ២ បានទៅលើក្រុមលេខរៀងទី ៤៨៥ ដោយទទួលបានរង្វាន់ម៉ូតូធំចំនួន ៣ គ្រឿង និង ជ័យលាភីលេខ បានទៅលើក្រុមលេខរៀងទី ២៥១ ដោយទទួលបានលុយសុទ្ធចំនួន ៣,០០០ ដុល្លារ។
GANZBERG ផលលិតដោយអ្នកជំនាញ់អាល្លឺម៉ង ឈ្ងុយឆ្ងាញ់កម្រិតពិភពលោក៕ សូមពិសារដោយការទទួលខុសត្រូវ!