(ភ្នំពេញ)៖ មន្ទីរពហុព្យាបាល និងសម្ភពមេម័រ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ជាមួយក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ (កម្ពុជា) និង SAFETYNET ដែលប្រព្រឹត្ដទៅនៅដើមខែកញ្ញា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួម ពី លោកវេជ្ជបណ្ឌិត បូរី សុថ្ថារិទ្ធ នាយកគ្រប់គ្រង នៃមន្ទីរពហុព្យាបាល និងសម្ភពមេម័រ និងលោកស៊ុយ ចាន់ថារ៉ុង អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ (កម្ពុជា) រួមទាំងវត្តមានរបស់តំណាងជាច្រើនរូបទៀតនៃស្ថាប័នពាក់ព័ន្ធទាំង៣។

បន្ទាប់ពីឱកាសនេះទៅ រាល់អតិថិជនដែលកាន់កាតសមាជិករបស់ក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ (កម្ពុជា) និង SAFETYNET នឹងអាចទទួលបានការផ្តល់សេវាកម្មសុខភាព ជាមួយវេជ្ជបណ្ឌិតគ្រប់ឯកទេសរបស់មន្ទីរពហុព្យាបាល និងសម្ភពមេម័រ រួមមានផ្នែកសម្ភព/រោគស្រី្ត ទារក/កុមារ វះកាត់ទូទៅ/រោគស្រី្ត និង បញ្ហាសុខភាពមនុស្សពេញវ័យ ដែលមានបទដ្ឋានបច្ចេកទេស និង ក្រមសីលធម៌ពិតប្រាកដ។ រីឯ បុគ្គលិករបស់ក្រុមហ៊ុនទាំងពីរក៏ នឹងទទួលបានអភ័យឯកសិទ្ធពិសេសពីមេម័រ ផងដែរ។

តំណាងមន្ទីរពហុព្យបាល និងសម្ភពមេម័រ បានគូសបញ្ជាក់ថា សេវាកម្មមួយដែលប្រកបដោយគុណភាព មិនអាចមានតែមនុស្សពីរ ឬ បីនាក់ដែលខ្លាំងនោះទេ ត្រូវតែមានកំលាំងចលករជាច្រើនផ្នែកធ្វើការរួមគ្នាក្នុងស្មារតីជាក្រុម។ លើសពីវេជ្ជបណ្ឌិតឯកទេសផ្នែកសម្ភព មេម័រមានវេជ្ជបណ្ឌិតគ្រប់ឯកទេស ដែលបានបញ្ចប់ការសិក្សាទាំងក្នុង និង ក្រៅប្រទេស រួមទាំងក្រុមការងារផ្នែកឆ្មប និងគិលានុបដ្ឋាយិកា រង់ចាំផ្តល់សេវាកម្មជូនលោកអ្នកចេញពីបេះដូង ប្រកបដោយគុណភាព គុណធម៍។

ខាងក្រោមនេះជាសេវាកម្មរបស់មន្ទីរពហុព្យាបាល និងសម្ភពមេម័រ៖

ផ្នែកសម្ភព និងរោគស្រ្តី៖
* ពិនិត្យ និងព្យាបាល បញ្ហាសុខភាពផ្ទៃពោះ និង ក្រោយសម្រាលជារៀងរាល់ថ្ងៃ។
* ប្រឹក្សា និងព្យាបាលបញ្ហារោគស្ត្រីគ្រប់ប្រភេទ ត្រៀមយកបុត្រ និង បញ្ហាគភ៍មានវិបត្តិ។
* ប្រឹក្សា និង វិភាគស្វែងរកជម្ងឺហ្សែនេទិចផ្សេងៗ (រួមទាំង Down Syndrome )
* សម្រាលបុត្រតាមធម្មជាតិ និង សម្រាលដោយមិនមានការឈឺចាប់២៤ម៉ោង ជារៀងរាល់ថ្ងៃ។
* ការវះកាត់សម្រាលបុត្រ និង រោគស្ត្រីទូទៅ។
* សម្រាកព្យាបាលបញ្ហាគភ៍មានវិបត្តិ និង បញ្ហារោគស្ត្រីផ្សេងៗ។
* ពិនិត្យអេកូសាស្ត្រទារកក្នុងផ្ទៃ(3D/5D) អេកូសាស្ត្រផ្នែករោគស្ត្រី និង សុដន់។
* ចាក់វ៉ាក់សាំងបង្ការជម្ងឺមហារីកមាត់ស្បូន និង វ៉ាក់សាំងចាំបាច់ផ្សេងទៀត។

ផ្នែកកុមារ និង ទារក៖
* ពិនិត្យ និង សម្រាកព្យាបាលជម្ងឺទារក/កុមារ ២៤ម៉ោង ជារៀងរាល់ថ្ងៃ។
* ការចាក់វ៉ាក់សាំងបង្ការគ្រប់ប្រភេទតាមស្តង់ដារជាតិ និង អន្តរជាតិ។
* ការពិនិត្យអេកូសាស្ត្រសម្រាប់ទារក/កុមារ ពិសេសអេកូបេះដូង និង អេកូខួរក្បាល។
* ការធ្វើតេស្តជួសកែងជើងរកជំងឺមិនប្រក្រតីពីកំណើត និង តេស្តឈាមចាំបាច់ផ្សេងៗទៀត។
* ការធ្វើតេស្តនៃការស្តាប់ និង សេវ៉ាកម្មអមគ្លីនិកផ្សេងៗសំរាប់ការតាមដានការលូតលាស់របស់កុមារ។

ផ្នែកវេជ្ជសាស្ត្រទូទៅ៖
* ពិគ្រោះ និង ព្យាបាលផ្នែកវេជ្ជសាស្ត្រទូទៅគ្រប់ឯកទេស ជារៀងរាល់ថ្ងៃ។
* ពិគ្រោះ និង ព្យាបាលបញ្ហាជម្ងឺឆ្លងគ្រប់ប្រភេទ និង ជម្ងឺដែលកំរផ្សេងៗ ។
* សេវាកម្មពិនិត្យសុខភាពប្រចាំឆ្នាំសម្រាប់បុរស និង ស្ត្រី។
* ការពិនិត្យអេកូបេះដូង និង សិក្សាពីចង្វាក់បេះដូងមនុស្សពេញវ័យ។
* ការចាក់វ៉ាក់សាំងបង្ការគ្រប់ប្រភេទតាមស្តង់ដារអន្តរជាតិ។
* ការវិភាគឈាមគ្រប់ប្រភេទ និង ការពិនិត្យអមវេជ្ជសាស្ត្រផ្សេងៗ

ដើម្បីទទួលបានព័ត៌មានលម្អិតទាក់ទងនឹងសេវាកម្មផ្សេងៗ វ៉ាក់សាំងបង្ការគ្រប់ប្រភេទ ឬធ្វើការណាត់ជួបជាមួយវេជ្ជបណ្ឌិតគ្រប់ឯកទេស សូមទំនាក់ទំនង (For more information, please contact us at):
089 942 345/ 016 942 345/ 087 955965 ឬទំព័រផ្លូវការរបស់មន្ទីរពហុព្យាបាល និងសម្ភពមេម័រ
Our Facebook Page: https://www.facebook.com/memoireclinic/ Our Tik Tok Acc: https://www.tiktok.com/@memoire_official/ Our Telegram Channel: https://t.me/memoireclinic