(ភ្នំពេញ)៖ កម្មវិធីប្រកួតប្រភេទកីឡារបស់កម្ពុជា នៃព្រឹត្តិការណ៍ Asian Games លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ មានចំនួន ៥ប្រភេទកីឡា ក្នុងនោះមានកីឡាហែលទឹក, តេក្វាន់ដូ, ទូកក្តោង, គ្រិកឃីក ,បាល់បោះ ដែលកម្មវិធីប្រកួតគិតតាមម៉ោងនៅទីក្រុងហាងចូវ។

គួរដឹងថា កម្ពុជា បានបញ្ជូនអត្តពលិក ១៧ប្រភេទកីឡា ចូលរួមការប្រកួតកីឡាអាស៊ី លើកទី១៩ នៅចិន ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ រួមមានកីឡាអត្តពលកម្ម, ហែលទឹក, បាល់ទះ, បាល់បោះ, ជឺជីតស៊ូ, តេក្វាន់ដូ WT, គ្រិកឃីត, យូដូ, ចំបាប់, វាយសី, ការ៉ាតេ, ទូកក្ដោង, ទ្រីយ៉ាត្លុង, ទូកប្រពៃណី, សូហ្វតិន្នីស, អុកចិន និងកីឡាគុនដាវ ក្រោមការដឹកនាំរបស់លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី ប្រធាន NOCC និងជាប្រធានប្រតិភូកីឡាកម្ពុជា អមដំណើរដោយលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ៕