(បាសេឡូណា)៖ កីឡាករ Frenkie de Jong របស់ក្លិប Barcelona នឹងមិនវិលត្រឡប់មកមានសកម្មភាពនោះទេ រហូតដល់ការឈប់សម្រាកអន្តរជាតិ ក្រោយពីរងរបួសកជើង កាលពីចុងសប្តាហ៍កន្លងទៅ។ នេះបើតាមសម្តីអ្នកចាត់ការ Xavi ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។
ខ្សែបម្រើសញ្ជាតិហូឡង់ មានវ័យ ២៦ឆ្នាំ បានបង្ហាញខ្លួនគ្រប់ពេលក្នុងការប្រកួតលីគ LaLiga របស់ក្លិប Barcelona គិតមកដល់ពេលនេះ ក្នុងរដូវកាលនេះ ខណៈត្រូវបានប្តូរចេញក្នុងតង់ទី១ នៃការប្រកួតទល់នឹងក្រុម Celta Vigo កាលពីថ្ងៃសៅរ៍កន្លងទៅ។
លោក Xavi បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទ ថា «វានឹងក្លាយជាការអវត្តមានដ៏សំខាន់សម្រាប់ពួកយើង អំពីពេលវេលានៃការរងរបួស ដោយផ្អែកលើរូបគាត់ ប៉ុន្តែយើងនឹងធ្វើការវាយតម្លៃ អំពីអារម្មណ៍របស់គាត់ បន្ទាប់ពីការឈប់សម្រាកអន្តរជាតិ (នៅខែតុលា)»៕
សូមជម្រាបថា ជាបណ្តោះអាសន្នក្លិប FC Barcelona បានឡើងឈរកំពូលតារាងលីគ La Liga ក្រោយពេលលេងស្មើ ២-២ ទល់ក្រុម Real Mallorca នៃសប្តាហ៍ទី៧ ខណៈនិងបន្តទៅជួបក្រុម Sevilla នាសប្តាហ៍ទី៨ មុនពេលបន្តប្រកួតវគ្គជម្រុះ Champions League ក្នុងពូល H ប៉ះក្រុម FC Porto នៅថ្ងៃទី០៤ ខែតុលាខាងមុខ មុនពេលឈប់សម្រាក់អន្តរជាតិ៕