(ភ្នំពេញ)៖ ផ្ដល់រង្វាន់ពិត ឈ្នះពិត ចែកពិត ជាពាក្យស្លោកដក់ជាប់ក្រអៅបេះដូង របស់ថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តាំងពីដើមរៀងមក! ដើម្បីលាតត្រដាងពីតម្លាភាព និងសុក្រឹត្យភាព ១០០% ជូនអតិថិជន CAMBODIA BEER បានឃើញផ្ទាល់ និងកាន់តែមានទំនុកចិត្ត អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងនាមថ្នាក់ដឹកនាំកំពូល ក្រុមហ៊ុន ផលិតភេសជ្ជៈឈានមុខគេនៅកម្ពុជា និងល្បីល្បាញលើឆាកអន្តរជាតិ កាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា នេះ បានអញ្ជើញប្រគល់រង្វាន់រថយន្ត Ford Ranger ដ៏ថ្មីសន្លាង ចំនួន ១គ្រឿង ជូនអតិថិជនមហាសំណាងឈ្នះរង្វាន់ថ្មីថ្មោងពីក្រវិលកំប៉ុង CAMBODIA BEER នៅផ្សារទំនើបស្ទឹងមានជ័យថ្មី យ៉ាងអធឹកអធ័ម នៅចំពោះមុខអតិថិជន ដែលតែងតែនិយមគាំទ្រ CAMBODIA BEER តាំងពីដើមរៀងមក។
អតិថិជន គ្រឹន តុំ មានស្រុកកំណើតនៅ ភូមិបុស្សធំ ឃុំក្រយា ស្រុកប្រសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលសព្វថ្ងៃប្រកបរបរជាអ្នកដឹកទឹកសុទ្ធនៅភ្នំពេញ គឺជាអតិថិជនមហាសំណាងដំបូងគេ ដែលបានឈ្នះរង្វាន់រថយន្តទំនើប Ford Ranger ស៊េរីថ្មី ពី CAMBODIA BEER។
ការប្រគល់រង្វាន់រថយន្ត Ford Ranger គ្រឿងទី១ ក្នុងចំណោមរង្វាន់រថយន្តទាំង ៥គ្រឿង ជូនអតិថិជនមហាសំណាងនារដូវភ្ជុំបិណ្ឌ ពីសំណាក់អ្នកឧកញ៉ា លាង ម៉េង នាពេលនេះ ជាសក្ខីភាពឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីការដឹកនាំប្រកបដោយភាពម៉ត់ចត់ និងគិតគូយ៉ាងខ្លាំងបំផុត ក្នុងការកសាងកិត្យានុភាពនៃម៉ាកយីហោក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ឱ្យកាន់តែល្បីល្បាញនឹងបន្តបោះជំហ៊ានទៅមុខឥតឈប់ឈរ។
អ្នកឧកញ៉ា លាង ម៉េង មានប្រសាសន៍ថា៖ «ថ្ងៃនេះ ខ្ញុំពិតជារំភើបណាស់ ដែលបាននាំយករង្វាន់រថយន្ត Ford Ranger គ្រឿងទី១ ជូនអតិថិជនមហាសំណាងពី CAMBODIA BEER! ជាពិសេស ក្នុងនាមថ្នាក់ដឹកនាំក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតភេសជ្ជៈទទួលបានការវាយតម្លៃដោយអ្នកជំនាញ លើរសជាតិស្តង់ដារកម្រិតអន្តរជាតិ ដែលទទួលបានមេដាយមាស Monde Selection ដល់ទៅ ៣៣គ្រឿង រួមទាំងរោងចក្រស្តង់ដារទទួលបានវិញ្ញាបនបត្រ ISO ពីរធំៗគឺ ISO 9001 លើប្រព័ន្ធគ្រប់គ្រងគុណភាព និងISO 14001 លើប្រព័ន្ធគ្រប់គ្រងបរិស្ថាន ផងនោះ ខ្ញុំបាទមានឱកាស តបស្នងត្រឡប់ជូនអតិថិជន CAMBODIA BEER វិញតាមរយៈការចុះមកផ្ដល់រង្វាន់រថយន្តយ៉ាងពិតប្រាកដជូនអតិថិជនសំណាងម្ចាស់រថយន្ត Ford Ranger ដ៏ថ្មីសន្លាង ដើម្បីលាតត្រដាងពី សុក្រិត និងតម្លាភាព ភាពស្មោះត្រង់ ជូនអតិថិជនសំណាង ឱ្យស័ក្តិសមទៅនឹងអតិថិជន ដែលតែងតែជឿជាក់ និងផ្ដល់ការគាំទ្រមកលើ CAMBODIA BEER តាំងពីដើមរៀងមក»។
គួរបញ្ជាក់ជូនសាធារណជន និងអតិថិជនរបស់ CAMBODIA BEER ឱ្យបានជ្រាបថា នាឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានរង្វាន់រថយន្ត ទំនើប Ford Ranger សរុបចំនួន ៥គ្រឿង, ខុនដូរ ជីប ម៉ុង ចំនួន ២ យូនីត និងរង្វាន់យ៉ាងច្រើនសន្ធឹកសន្ទាប់ផ្សេងៗទៀត នៅក្រោមក្រវិលកំប៉ុង CAMBODIA BEER ។ អតិថិជនមហាសំណាងបន្ទាប់ ដែលនឹងបើករថយន្ត Ford Ranger ស៊េរីថ្មី ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ អាចជាសមាជិកក្នុងក្រុមគ្រួសារ ឬអ្នកនៅស្រុកកំណើតរបស់លោកអ្នក ជាក់ជាមិនខាន៕ CAMBODIA BEER ដាក់ជូនរង្វាន់ពិត អតិថិជនគាស់ភ្លាម ឈ្នះពិត ក្រុមហ៊ុន ដឹករថយន្តប្រគល់ជូនពិតស្ដែងៗដល់គេហដ្ឋាន!
CAMBODIA BEER បង្កើនភាពស្និទ្ធស្នាល! រង្វាន់កាន់តែអស្ចារ្យ!
ពិសាដោយការទទួលខុសត្រូវ