(ភ្នំពេញ)៖ ស្របពេលដែលបញ្ហាទំនាស់ដីធ្លី និងវិស្ស័យអចលនទ្រព្យកំពុងមានបញ្ហាស្ទើរគ្រប់ទីកន្លែង ជាពិសេសវិស្ស័យដីឡូតិ៍ ខ្លះទិញដីខ្យល់ ខ្លះទិញដីបានការប្រាក់ ខ្លះទិញដីមានតែក្នុងប្លង់ឌីហ្សាញលើក្រដាស ខ្លះទិញដីមានតែការសន្យា រឿងប្លង់រឹង ប្រជាជនលំបាកវេទនា លុយក៏អស់ ដីក៏អត់មាននប្លង់រឹង ចុងក្រោយប្រាក់បង់ ថង់ក៏ដាច។ ប្រជាជនលែងមានទុំនុកចិត្តលែងមានជុំនឿលើម្ចាស់ដីឡូតិ៍ជាច្រើនហើយ។ ប៉ុន្តែគម្រោងដីឡូតិ៍តារាចម្រៀង លោក ជុំលីណូ ដីឡូតិ៍ នាគខៀវអេកូផាក ភូមិសំរោង ឃុំអូដា ស្រកកំរៀង ខេត្តបាត់ដំបង ជិតច្រកអន្តរជាតិដូង បានឡែមខ្មែរ-ថៃ មានពលរដ្ឋខ្មែរ ជាពិសេសខ្មែររស់នៅប្រទេសថៃ គាំទ្រ ប្លូកទឹកប្លូកដីទៅវិញ តើគម្រោង នាគខៀវជុំលីណូ មានអ្វីពិសេសទើបបងប្អូនខ្មែរនាំគ្នាទិញច្រើនបែបនេះ?
តាមរយៈការគាំទ្រនេះ បានបង្ហាញថា ប្រជាពលរដ្ឋខ្មែរច្បាស់ជឿជាក់លើគម្រោងនាគខៀ ជុំលីណូ ពីព្រោះខ្លាចអីទៀត បើទិញបង់លុយផ្តាច់ភ្លាម ដកប្លង់រឹងយកទៅផ្ទះភ្លាមបែបនេះ។ នេះហើយបានហៅថាអ្នករកសុីដែលប្រកបដោយគុណធម៌ និងមានឆន្ទៈជួយប្រជាជន ឱ្យមានដីមានផ្ទះនៅ និងចំណេញទាំងអស់គ្នា។ ធ្វើបែបនេះ ជាការជួយរួមចំណែកជាមួយប្រមុខថ្នាក់ដឹកនាំ លើកមុខមាត់ប្រទេសជាតិ ជាពិសេសប្រជាជនមានភាពកក់ក្តៅតែម្តង។
សូមបញ្ជាក់ថា លោក ជុំ លីណូ គឺជាតារាចម្រៀងដែលមានសម្លេងក្រអួនក្រអាវ និងបុិនប្រសព្វ ក្នុងការរាំបែបរស់រវើក។ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ លោកនឹងមានចម្រៀងពីរបទជូនអ្នកគាំទ្រទស្សនាផងដែរ៕