(ភ្នំពេញ)៖ គ្រប់គ្នាកំពុងផ្ទុះការស្ញើចសរសើរថ្វីដៃសម្តែងរបស់តារាសម្ដែងទើបនឹងរះថ្មីថ្មោងលោក លីម៉ីង-Lee Minh តាមរយៈវីដេអូឃ្លីបខ្លីៗ ដែលស្តីពីទឹកចិត្តសប្បុរសធម៌ នៅលើបណ្តាញសង្គម TikTok រហូតមានអ្នកទស្សនា 4M និងអ្នកឲ្យបេះដូង 588.6K។ មានទេពកោសល្យតាំងពីកំណើត លោក លីម៉ីង-Lee Minh មិនត្រឹមតែមានថ្វីមាត់ ពូកែលក់លើអនឡាញ ប៉ុណ្ណោះទេ ថែមទាំងការសម្តែង និងដឹកនាំផលិតវីដេអូឃ្លីបខ្លីៗ គឺត្រូវបានមហាជនកោតសរសើរតែម្តង។

ត្រឹមតែមួយប៉ប្រិចភ្នែក TikTok របស់លោកដែលមានឈ្មោះថា លីម៉ីង-Lee Minh ទទួលបានអ្នកតាមដានចំនួន 934.9K Followers និងអ្នកចុចឡាចរហូតដល់ទៅ 7.3M Likes។​ ចំណែកឯហ្វេសប៊ុកដែលមានឈ្មោះថា The First Man (លី ម៉ីង) មានអ្នកតាមដានរហូតដល់ទៅ 779K Followers ហើយនិងមានអ្នកទស្សនាវីដេអូហក់ដល់ 3.7M ក៏មានផងដែរ។

តារាសម្ដែងរះថ្មីលោក លីម៉ីង-Lee Minh បានឲ្យដឹងថា ក្នុងនាមជាអ្នករកស៊ីលើអនឡាញមួយរូប មិនត្រូវចេះតែមួយមុខនោះទេ គឺត្រូវចេះបត់បែនតាមនិន្នាការនៃសង្គម ក៏ដូចជាសង្គមឌីជីថល ទើបអាចឈរជើងលើទីផ្សារជាប់ អាចស្រ័យហេតុនេះទើបលោកលីម៉ីង-Lee Minh បានងាកមកសម្តែង ក៏ដូចជាផលិតវីដេអូខ្លីៗ បង្ហោះលើបណ្តាញសង្គម ដែលស្តែងពីជីវិតពិតនៃការរស់នៅ ការប្រកបរបរអាជីវកម្ម និងបេសកកម្មកិច្ចការសប្បុរសធម៌ជាដើម។

តារាសម្ដែងវ័យក្មេងលោក លីម៉ីង-Lee Minh បានបន្ថែមថា «ខ្ញុំគិតថា នេះគឺជាសម័យគេពេញនិយម មាតិកាវីដេអូ អាស្រ័យហេតុនេះ ប្រសិនបើចង់ល្បីមានអ្វីទៅពិបាក ដោយគ្រាន់តែសម្លឹងមើលតម្រូវការមហាជន ថាពួកគាត់ចូលចិត្តអ្វី ហើយចង់បានមាតិកាបែបណាដែរ អាស្រ័យហេតុនេះ យើងត្រូវផលិតវីដេអូឲ្យចំគោលដៅរបស់ពួកគាត់»

សូមបញ្ជាក់ថា លោក លីម៉ីង-Lee Minh គឺជាអគ្គនាយកក្រុមហ៊ុន The First Man ហើយបច្ចុប្បន្ន កំពុងផ្ទុះការគាំទ្រខ្លាំង ក្នុងប្រទេសកម្ពុជា។ ដូចឃើញស្រាប់ឡេលាបក្លៀក និងម្ស៉ៅល្មៀតបំបាត់មុនម៉ាក The First Man មានអ្នកប្រើប្រាស់រាប់ម៉ឺននាក់ ដែលផ្តល់នូវឱកាសការងារដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាជនខ្មែរយើង ក៏ដូចជាសិល្បករសិល្បការិនី មានកម្រិតជីវភាពកាន់តែប្រសើរមួយកម្រិតទៀត៕