(ភ្នំពេញ)៖ បច្ចុប្បន្នភាសាអង់គ្លេសបានក្លាយទៅជាភាសាដ៏សំខាន់ក្នុងការធ្វើទំនាក់ទំនងមិនថានៅក្នុងតំបន់ និងអន្តរជាតិ ក្រៅតែពីភាសាសាកលមួយនេះ សាលារៀនសហគមន៍២១បានយកចិត្តទុកដាក់ និងបានបញ្ចូលចំណេះជំនាញសំខាន់៣បន្ថែមទៀត គឺភាពជាអ្នកដឹកនាំ សហគ្រិនភាព និងបច្ចេកវិទ្យា ដើម្បីជំរុញសិស្សអាចប្រកបអាជីវកម្ម ក៏ដូចជាធ្វើការងារនៅក្នុងសម័យកាលឧស្សាហកម្មទី៤ ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។

ជំនាញភាពជាអ្នកដឹកនាំ គឺផ្តោតលើការដឹកនាំជីវិតខ្លួនឯង ការធ្វើការងារជាក្រុម ការដោះស្រាយបញ្ហា និងការដឹកនាំមនុស្ស។ ចំពោះចំណេះដឹងសហគ្រិនភាព គឺជាចំណេះដឹងដែលអាចជួយដល់សិស្សពេលប្រកបរបរដោយខ្លួនឯង ឬបម្រើការងារនៅកន្លែងណាមួយ ដោយមានស្មារតីសហគ្រិន។ ចំណែកជំនាញបច្ចេកវិទ្យា គឺកាន់តែសំខាន់ពាក់ព័ន្ធជាមួយនឹងចំណេះដឹងសាកលទូទៅមួយដែលគ្រប់គ្នាត្រូវការ ទោះធ្វើការក្នុងអាជីពអ្វី ឬក៏ប្រកបអាជីវកម្មនៅក្នុងប្រទេសណា ក្នុងបរិបទណាក៏ដោយ ក៏ត្រូវការបច្ចេកវិទ្យាដែរ ។

ទន្ទឹមនេះ សិស្សនឹងទទួលបានជំនាញភាសាអង់គ្លេសសម្រាប់ត្រៀមសាកលវិទ្យាល័យ កន្លែងការងារ និងអាជីវកម្ម ជំនាញភាសាអង់គ្លេស ដើម្បីត្រៀមប្រឡងតេស្ដស្ដង់ដារអន្តរជាតិ Pearson PTE, TOEFL IBT, IELTS, Cambridge Assessment សម្រាប់បន្តការសិក្សានៅបរទេស និងឱកាសប្រឡងយកអាហារូបករណ៍ទៅសិក្សានៅបរទេសផងដែរ។

ចំពោះការចូលរៀនកម្មវិធីភាសាអង់គ្លេសសិស្សធំ សាលារៀនសហគមន៍២១តម្រូវឲ្យសិស្សធ្វើតេស្តវាស់ស្ទង់សមត្ថភាពគ្រប់កម្រិត ដើម្បីចូលរៀនឲ្យបានត្រឹមត្រូវតាមចំណេះដឹង។ រីឯសិស្សដែលបញ្ចប់ការសិក្សា នឹងទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សាគ្រប់កម្រិត។

សូមជម្រាបថា សាលារៀនសហគមន៍២១ នឹងបើកវគ្គសិក្សាថ្មី ចូលរៀនទី២ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។ សាលារៀនផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់៣៥% ឯកសណ្ឋានដោយឥតគិតថ្លៃ ធានារ៉ាប់រងបុត្រធីតា និងការពារការសិក្សារហូតដល់៥ឆ្នាំ ព្រមទាំងសិក្សាវគ្គបំប៉នដោយឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែម សូមលោកអ្នកទំនាក់ទំនងលេខ 011 888 572 / 011 888 652។

សាលារៀនសហគមន៍២១ គឺជាបណ្តាញគ្រឹះស្ថានអប់រំមួយរបស់ វេសឡាញ អេឌ្យូខេសិន បានបង្កើតឡើងក្នុងឆ្នាំ២០២២ រហូតមកដល់ពេលបច្ចុប្បន្ននេះ ទទួលបានការគាំទ្រពីសំណាក់មាតាបិតា អាណាព្យាបាលសិស្ស និងសិស្សានុសិស្សយ៉ាងខ្លាំង រហូតបង្កើតបានចំនួន ៨សាខា ក្នុងរយៈពេលដ៏ខ្លី នៅតំបន់ជាយក្រុង និងបណ្តាខេត្តមួយចំនួន ។ សាលារៀនមានទិសដៅផ្តល់នូវគុណភាពអប់រំប្រហាក់ប្រហែលសាលារៀនក្នុងទីក្រុងជាមួយតម្លៃសិក្សាសមរម្យផងដែរ។

សូមបញ្ជាក់ថា ទីតាំងសាលារៀនសហគមន៍២១មាន៖ ទី១ សាខាក្រាំងធ្នង់(ខណ្ឌសែនសុខ) ទី២ សាខាព្រែកអញ្ចាញ(ស្រុកមុខកំពូល) ទី៣ សាខាផ្សារគគីរ (ស្រុកកៀនស្វាយ) ទី៤ សាខាបឹងធំ (ខណ្ឌកំបូល) ទី៥ សាខាកំបូល (ខណ្ឌកំបូល) ទី៦សាខាសន្ទុក (ខេត្តកំពងធំ) ទី៧ សាខាពញាឮ(ស្រុកពញាឮ) និងទី៨ សាខាតំបែរ (ស្រុកតំបែរ កំពុងសាងសង់)៕