(វ៉ាស្សារវ៉ា)៖ ប្រទេសប៉ូឡូញ បានចូលរួមដេញថ្លៃ ដើម្បីធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡារដូវក្តៅ Olympics ក្នុងឆ្នាំ២០៣៦ នេះបើតាមសម្តីប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានលើកឡើងនៅថ្ងៃពុធ ហើយត្រូវបានចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

នេះបាននឹងក្លាយជាការដេញថ្លៃប្រជែងគ្នាជាមួយនឹងប្រទេសទ្វីបអាស៊ី ឥណ្ឌូនេស៊ី, ប្រទេសទ្វីបអឺរ៉ុប ទួគី និងប្រទេសម៉ិកស៊ិក នៅទ្វីបអាមេរិកភាគខាងជើង។

ប៉ូឡូញ ដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាចម្រុះ European Games ក្នុងរដូវក្តៅនេះ នៅទីក្រុង Krakow និងទីក្រុង Malopolska នោះ មិនទាន់ធ្លាប់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កម្រិតពិភពលោក Olympic Games នោះទេ។

ជាមួយគ្នានេះ ព្រឹត្តិការណ៍ Olympic Games 2032 ធ្វើឡើងនៅប្រទេសអូស្ត្រាលី ដែលគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC បានសម្រេចជ្រើសយកទីក្រុង Brisbane ក្នុងរៀបចំព្រឹត្តិការណ៍នេះ ដែលបានប្រកាសជាផ្លូវការនៅក្នុងកិច្ចប្រជុំលើក១៣៨ របស់ IOC នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីឆ្នាំ២០២១។

ខណៈដែលទីក្រុង Paris ប្រទេសបារាំង នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Olympics នៅរដូវក្តៅ ឆ្នាំ២០២៤ ហើយទីក្រុង Los Angeles នឹងធ្វើរៀបចំធ្វើនៅឆ្នាំ២០២៨៕