(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុន Google បានបញ្ចេញមុខងារប្រតិកម្មរូបភាព « Emoji Reaction» ជាលើកដំបូងនៅលើកម្មវិធីផ្ញើសារ Gmail របស់ខ្លួន ដែលត្រូវបានអនុញ្ញាតឱ្យប្រើដំបូងគេសម្រាប់ស្មាតហ្វូន Android។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣។

យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា មុខងារប្រតិកម្ម emoji នេះត្រូវបានដាក់ឱ្យដំណើរការជាលើកដំបូងសម្រាប់តែប្រតិបត្តិការ Android ប៉ុណ្ណោះ ចំណែកឯប្រតិបត្តិការ iOS នៅមិនទាន់ទៅដល់នោះទេ តែ Google អះអាងថានឹងទៅដល់ក្នុងពេលណាមួយឆាប់ៗខាងមុខនេះ។

យ៉ាងណាមិញចំពោះមុខងារប្រតិកម្ម emoji នេះហាក់មិនមែនជារឿងដែលប្លែកនោះទេបើធៀបទៅនឹងកម្មវិធីផ្សេងទៀតដូចជា Telegram និង WhatsApp ខណៈកម្មវិធីទាំងនេះត្រូវបានដាក់ឱ្យដំណើរការជាយូរមកហើយ។ តែយ៉ាងណាក្រោយ Google បញ្ចេញមុខងារនេះ អ្នកប្រើប្រាស់ជាច្រើនកំពុងបង្ហាញពីការព្រួយបារម្ភ ថាវាអាចនឹងជះផលអវិជ្ជមានដល់ទំនាក់ទនងណាមួយទៅលើការប្រតិកម្មរូបភាពនោះ។

គួរជម្រាបដែរថា មុខងារប្រតិកម្ម emoji នេះស្ថិតនៅផ្នែកខាងស្តាំនៃមុខងារ Reply, Reply All និង Forward។ ចំពោះជម្រើសសាកល្បងនៅលើ Android ដំបូងនេះ Google អនុញ្ញាតឱ្យប្រើបានតែជាង 20 emoji ប៉ុណ្ណោះ៕