(ភ្នំពេញ)៖ ផ្សារ មានជ័យ អាវឺន្យូ ដ៏ប្រណីតដែលទើបតែទទួលបានពានពីរគឺម៉ូតផ្សារដែលស្អាតជាងគេ និងគម្រោងអភិវឌ្ឍអាជីវកម្មល្អដាច់គេ បានបើកដំណើរការសាកល្បងសម្រាប់សាធារណជនចាប់ពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ តទៅនេះ ដើម្បីបើកទទួលស្វាគមន៍អតិថិជន និងសហគមន៍ដែលរស់នៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោនៅតំបន់ផ្លូវ៦០ម៉ែត្រ ។
ផ្សារ មានជ័យ អាវឺន្យូ (Mean Chey Avenue) ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីប្រមាណជាង ៥ ហិកតា ដែលមានសួនច្បារ និងទីធ្លាដ៏ធំទូលាយសម្រាប់លំហែកាយរហូតដល់ ១ ហិកតា។ ជាពិសេសនោះ គឺផ្សារ មានជ័យ អាវឺន្យូ ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម) កែងនឹងមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង ដែលជាមហាវិថីដ៏ធំទាំង ២ ស្ថិតនៅប៉ែកខាងត្បូងនៃទីក្រុងភ្នំពេញ ដែលជាទីតាំងដ៏ល្អ និងអំណោយផលសម្រាប់ការធ្វើអាជីវកម្ម។ ផ្សារដ៏ប្រណីតដែលមានរចនាបថដ៏ល្អឥតខ្ចោះនេះ នឹងក្លាយជាចង្វាក់បេះដូងសម្រាប់សហគមន៍ដែលរស់នៅខណ្ឌមានជ័យ និងខណ្ឌដង្កោ ដែលប្រជាជននៅតំបន់នេះ អាចធ្វើការដើរទិញទំនិញច្រើនប្រភេទ ពិសាកាហ្វេ និង អាហារដ៏ឈ្ងុយឆ្ងាញ់ ធ្វើការជួបជុំជាលក្ខណៈគ្រួសារ ពិភាក្សាការងារ សម្រាកលំហែកាយ ស្រូបយកខ្យល់ធម្មជាតិ ហាត់ប្រាណ ដើរលេងកំសាន្តជាមួយកូនៗជាទីស្រឡាញ់ ដោយផ្សារ មានជ័យ អាវឺន្យូ មានកន្លែងកំសាន្តដ៏ស្រស់ស្អាតសម្រាប់កុមារ និងមនុស្សចាស់ និងមានទីធ្លាសម្រាប់ការធ្វើកម្មវិធីផ្សេងៗ ជាដើម។ ជាពិសេសមានសួនច្បារធម្មជាតិដ៏ធំស្ថិតនៅចំកណ្តាលទំហំជាង ៥ ពាន់ម៉ែត្រការ៉េ និងសួនលំហែផ្សេងៗទៀត ដែលមានទំហំសរុបរហូតដល់ជាង ១ ហិកតា។ ហើយអ្វីដែលកាន់តែពិសេសនោះគឺ ផ្សារ មានជ័យ អាវឺន្យូ មានទីធ្លាសម្រាប់ចតយានជំនិះ រហូតដល់ជាង ១ ពាន់ចំណត ដែលបង្កភាពងាយស្រួលសម្រាប់អ្នកដែលមកកាន់ទីនេះ។
គម្រោងផ្សារ មានជ័យ អាវឺន្យូ ស្ថិតនៅលើតំបន់ដែលមានសក្ដានុពលខ្លាំងសម្រាប់ការពង្រីកកំណើនសេដ្ឋកិច្ចសង្គមទៅថ្ងៃអនាគត និងមានទីតាំងហ៊ុមព័ទ្ធទៅដោយសាលារៀនអន្តរជាតិ មន្ទីរពេទ្យ អគារពាណិជ្ជកម្ម និងប្រភេទលំនៅឋានសំបូរបែបផ្សេងៗជាច្រើនទៀត។ គួរបញ្ជាក់ផងដែរថា តំបន់ភាគខាងត្បូងនៃទីក្រុងភ្នំពេញ មានគម្រោងធំៗ ដូចជាគម្រោង មានជ័យ រ៉េស៊ីដិនស៍ ដែលមានទីតាំងស្ថិតនៅជាប់នឹងផ្សារទំនើបអ៊ីអនមានជ័យ (AEON Mean Chey) លាតសន្ធឹងលើទំហំផ្ទៃដីជាង ២០ហិកតា និងមានប្រភេទផ្ទះវីឡាដូចជា៖ ឃីងវីឡា (King Villa) ឃ្វីនវីឡា (Queen Villa) ព្រីនវីឡា (Prince Villa) ព្រីនសេសវីឡា (Princess Villa) ហ្សបហោស៍ (Shop House) និងហ្សបហោស៍ស្ពេសហ្សល (Shop House Special) ។
សូមបញ្ជាក់ផងដែរថាបច្ចុប្បន្ននេះមានហាង និងប្រេនល្បីៗជាច្រើនបាននឹងកំពុងចូលមកធ្វើការវិនិយោគ និងពង្រីកអាជីវកម្មរបស់ខ្លួននៅផ្សារ មានជ័យ អាវឺន្យូ (Mean Chey Avenue) ដែលមានដូចជា កាហ្វេ Brown ភោជនីយដ្ឋាន LAO BAO ធ្យូបកាហ្វេ (Tube Coffee) ហ៊ីកា (HEEKCAA) ធនាគារ ABA ប៉ារីស បាហ្គេត (Paris Baguette) និងប៊ឺហ្គឺឃីង (Burger King) ជាដើម ។ ហើយទន្ទឹមនឹងនេះ ផ្សារ មានជ័យ អាវឺន្យូ ក៏នៅបន្តបើកទ្វារស្វាគមន៍លោកអ្នកដែលកំពុងតែស្វែងរកទីតាំងដ៏មានសក្តានុពលសម្រាប់ការពង្រីកអាជីវកម្មរបស់ខ្លួនផងដែរ។
សម្រាប់ព័ត៌មានបន្ថែមលើការជួលទីតាំង សូមទំនាក់ទំនងតាមរយៈលេខ៖ 069 547 788 / 067 967 788
ទីតាំងផ្សារទំនើប មានជ័យ អាវឺន្យូ៖ https://goo.gl/maps/5pZdnF5vSVmwigcS7
ឬតាមអាសយដ្ឋាន នៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម) កែងនឹងមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។