(ភ្នំពេញ)៖ ការប្រឡងសញ្ញាបត្រទុតិយភូមិ ឬបាក់ឌុប ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលរួចមកហើយ កាលចុងខែវិច្ឆិកាកន្លងទៅ ដោយសិស្សជាច្រើនកំពុងអបអរសាទរ ចំពោះលទ្ធផលជ័យជំនះរបស់ខ្លួន ទន្ទឹមនឹងនេះក៏មានសិស្សមួយចំនួនធំទទួលបានលទ្ធផលមិនគាប់ប្រសើរ ឬធ្លាក់ការប្រឡងនេះឯង។

ជឿថាមានសិស្សមួយចំនួនកំពុងតែមានអារម្មណ៍មិនល្អតូចចិត្តបាក់ទឹកចិត្តចំពោះលទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះ ហើយកំពុងជ្រើសរើសផ្លូវដើរបន្តទៅមុខ ហើយក៏មានសិស្សមួយចំនួនបោះបង់ ចោលតែម្តងនូវវិញ្ញាសារក្នុងនាមជាសិស្ស។

និស្សិតកំពុងសិក្សាថ្នាក់ឆ្នាំទី៣ម្នាក់ ដែលផ្តើមជីវិតក្នុងក្រុមគ្រួសារមានជីវភាពខ្សត់ខ្សោយ ហើយគ្មានលទ្ធភាពក្នុងការបង់ថ្លៃសាលារៀន នៅភ្នំពេញម្នាក់ ហើយក្រោយមកមានឱកាសប្រឡង ជាប់ទទួលអាហារូបករណ៍ សិក្សាឥតថ្លៃពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រា គ្រុប កញ្ញា រ៉ិន សុធីប បានចេញវីដេអូមកចែករំលែកបទពិសោធន៍ជីវិត បង្ហាញដល់ប្អូនៗសិស្សដែលទើបប្រឡងសញ្ញាបត្រទុតិយភូមិបាក់ឌុបមានជីវភាពខ្សត់ខ្សោយ  និងប្រឡងធ្លាក់ គួរតែមើលវីដេអូនេះឲ្យបានចប់។

និស្សិតមកពីខេត្តសៀមរាប រ៉ិន សុធីប ដែលទទួលបានអាហារូបករណ៍អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជំនាន់ទី១ បានលើកឡើងថា ដឹងថាប្អូនៗពិបាកក្នុងការសម្រេចចិត្ត, ប្អូនៗកំពុងតែវិលវល់, ប្អូនៗខ្លះកំពុងតែបាក់ទឹកចិត្ត ពេលប្រឡងធ្លាក់, ប្អូនៗខ្លះក៏មាន សម្ពាធក្នុងគ្រួសារ ប្អូនៗត្រូវចាំថា លើលោកនេះ យើងមានសម្ពាធប៉ុណ្ណឹង មានអ្នកផ្សេងមានសម្ពាធជាងយើងទៀត។ សំខាន់ដាច់ខាតយើងមិនគួរបោះបង់ចោលការសិក្សាឡើយ ទោះប្រឡងធ្លាក់ឬជាប់។

នៅក្នុងវីដេអូឃ្លីបប្រមាណ ១៨នាទី និស្សិតរូបនេះបានបង្ហាញពីការប្រឹងប្រែងតស៊ូរបស់នាង ទាំងជាភាសាអង់គ្លេស និងមានជាភាសាខ្មែរ។ នាងបាននិយាយថា៖ «ខ្ញុំនឹងក្រុមមិត្តនិស្សិតជាច្រើន ដែលទទួលអាហារូបករណ៍អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺទទួលភាពកក់ក្ដៅប្រៀបដូចជាឪពុកទីពីរ ទោះអ្នកឧកញ៉ាមានការលំបាកប៉ុណ្ណា គាត់តែងតែផ្ដល់ស្នាមញញឹមនិងមើលថែពួកខ្ញុំ»។

កញ្ញា រ៉ិន សុធីប និយាយបន្តថា៖ វិន័យ- ការសេពគប់ -បទពិសោធន៍អនុវត្តការងារ, បង់ថ្លៃសាលា 100% -ថ្លៃទឹក -ថ្លៃភ្លើង -កន្លែងស្នាក់នៅ-អាហារហូបចុក -ប្រាក់ចំណូលប្រចាំខែ ប្អូនៗបញ្ចប់បរិញ្ញាប័ត្រ អាចបន្តយកអនុបណ្ឌិតនិងបណ្ឌិត បានទៀត។ នេះជាកាពិត អ្នកដែលអាចតស៊ូគោរពវិន័យ រៀនចប់បរិញ្ញាប័ត្រជាមួយអាហារូបករណ៍អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា 100%និងទទួលបានកាងាធ្វើ។ ជាពិសេសទទួលបានភាពរឹងមាំ ទោះចេញធ្វើការ ឬធ្វើអាជីវកម្មផ្ទាល់ខ្លួន  គឺមានជំនាញ វិជ្ជាជីវៈ មានភាពរឹងមាំរួមជាមួយបទពិសោធន៍ជីវិតដ៏ល្អ។ បើប្អូនៗមានការរៀបផែនការសិក្សា ខុសពីជីវភាពយើង  ប្រឈមនឹងរៀនមិនចប់ចង់មិនចប់ដើម។

និស្សិតដែលមានវ័យ២០ឆ្នាំស្តើងរូបនេះ បានផ្តល់យោបល់ដល់ប្អូនៗដែលមានជីភាពខ្សត់ខ្សោយ គួរជ្រើសរើសអាហារូបករណ៍អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បើទោះបីជាមានវិន័យតឹងរឹងបន្តិចនឿយហត់កាងាខ្លះ តែកក់ក្ដៅ, បង់ថ្លៃសាលា 100% -ថ្លៃទឹក -ថ្លៃភ្លើង -កន្លែងស្នាក់នៅ-អាហារហូបចុក -ប្រាក់ចំណូលប្រចាំខែ៕