(ភ្នំពេញ)៖ គិតត្រឹមសប្តាហ៍ទី២១ នៃការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣-២០២៤ នៅពេលនេះ មានកីឡាករ ១០នាក់បានកំពុងនាំមុខគេបណ្តោះអាសន្ន ក្នុងតារាងគ្រាប់ស៊ុតច្រើនជាងគេ មកពីបណ្តាក្លិបផ្សេងៗគ្នាផងដែរមានដូចខាងក្រោម៖

១៖ កីឡាករ Marcus Haber ពាក់លេខ៩៩ មកពីក្លិបព្រះខ័នរាជស្វាយរៀង រកបាន ២៤គ្រាប់
២៖ កីឡាករ SHIMIZU SHINTARO ពាក់លេខ២១ របស់ក្លិបភ្នំពេញក្រោន រកបាន ១៥គ្រាប់
៣៖ កីឡាករ NIETO RONDON ពាក់លេខ១០ របស់ក្រោន រកបាន ១១គ្រាប់
៤៖ កីឡាករ ម៉ាត់ នូរុណ ពាក់លេខ១០ របស់ក្លិបបឹងកេត រកបាន ១០គ្រាប់
៥៖​ កីឡាករ RYOHEI YOSHIHAMA ពាក់លេខ៤១ របស់បឹងកេត រកបាន ១០គ្រាប់
៦៖ កីឡាករ ផាន សុផេន ពាក់លេខ១០ របស់ក្លិបព្រៃវែង រកបាន ១០គ្រាប់
៧៖ កីឡាករ NDONGO LOUIS WILLY ពាកលេខ៧០ របស់ក្លិប ISI ដង្កោសែនជ័យ រកបាន ១០គ្រាប់
៨៖ កីឡាករ GOLUBOIVIC STEFAN ពាក់លេខ២៧ របសក្លិបបឹងកេត រកបាន ១០គ្រាប់
៩៖ កីឡាករ ញាណ សុសុីដាន ពាក់លេខ១០ របស់ក្លិបកងយោធពលខេមរភូមិន្ទ រកបាន ៩គ្រាប់
១០៖ កីឡាករ THIHA ZAW ពាក់លេខ៩ របស់ព្រៃវែង រកបាន ៩គ្រាប់។

សូមបញ្ជាក់ផងដែរថា កីឡាករជនជាតិកាណាដា ដែលលេងជាខ្សែប្រយុទ្ធរបស់ក្លឹបព្រះខ័នរាជស្វាយរៀង MARCUS WARREN HABER ពាក់លេខ៩៩ ជាកីឡាករដែលរកបាន ២៤គ្រាប់ច្រើនជាងគេ សរុប២១ប្រកួតមក។ បច្ប្ជុន្ននេះក្រុមព្រះខ័នរាជស្វាយរៀងកំពុងឈរកំពូលតារាង ដោយមាន ៥៣ពិន្ទុផងដែរ៕