(ភ្នំពេញ)៖ ក្រុមហ៊ុន អ៉ីដតខូ ខាមបូឌា (EDOTCO Cambodia) ជាក្រុមហ៊ុនផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឈានមុខគេ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសតែងតាំងលោក Ashok Muthu ជានាយកគ្រប់គ្រងប្រចាំប្រទេសថ្មីរបស់ខ្លួន។ ជាមួយនឹងបទពិសោធន៍យ៉ាងទូលំទូលាយ ក្នុងឧស្សាហកម្មទូរគមនាគមន៍ លោក Ashok នឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើនការតភ្ជាប់ និងពន្លឿនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅទូទាំងប្រទេស។

ប្រទេសកម្ពុជាកំពុងតែអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល យ៉ាងឆាប់រហ័ស ហើយតម្រូវការសម្រាប់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ដ៏រឹងមាំពិតជាសំខាន់បំផុត។ ក្រុមហ៊ុន អ៉ីដតខូ ខាមបូឌា ប្តេជ្ញាបំពេញតម្រូវការនេះ និងជួយសម្រួលដល់កំណើនឌីជីថលរបស់ប្រទេស ដោយធ្វើការនៅក្នុងវិស័យបច្ចេកវិទ្យា ដើម្បីពង្រឹងលទ្ធភាពទទួលបានហេដ្ឋារចនាសម្ព័ន្ធ និងបន្ដដំណើររួមគ្នា។ ក្រុមហ៊ុនជឿជាក់ថា រាជរដ្ឋាភិបាល និងក្រុមហ៊ុនឧស្សាហកម្មធ្វើការរួមគ្នាដើម្បីផ្សារភ្ជាប់គម្លាតឌីជីថលរវាងប្រជាជននៅតាមជនបទ និងទីក្រុង។

ការតែងតាំង លោក Ashok ជានាយកគ្រប់គ្រងប្រចាំប្រទេស ពង្រឹងការយកចិត្តទុកដាក់របស់ក្រុមហ៊ុន ក្នុងការផ្តល់នូវដំណោះស្រាយលំដាប់ពិភពលោក និងជំរុញនវានុវត្ដភាពក្នុងវិស័យទូរគមនាគមន៍របស់កម្ពុជា។

លោក Adlan Tajudin នាយកប្រតិបត្តិរួមនៃក្រុមហ៊ុន អ៉ីដតខូ គ្រុប (EDOTCO Group) របស់ប្រទេសម៉ាឡេស៊ី បានថ្លែងថា៖ «ការតែងតាំង លោក Ashok បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់យើងចំពោះប្រទេសកម្ពុជា និងការជឿជាក់ លើសក្តានុពលទូរគមនាគមន៍របស់ខ្លួន។ ជាមួយនឹងចំណេះដឹងចំពោះវិស័យឧស្សាហកម្មនេះ និងជំនាញយុទ្ធសាស្ត្ររបស់លោក យើងមានទំនុកចិត្តថា អ៉ីដតខូ ខាមបូឌា នឹងដើរតួយ៉ាងសំខាន់ក្នុងការជួយផ្លាស់ប្ដូរបច្ចេកវិទ្យាឌីជីថលរបស់ប្រទេសនេះ»

លោក Ashok គឺជាសមាជិកដ៏ចំណានម្នាក់របស់ អ៉ីដតខូ ហើយបានកាន់មុខតំណែងជាអ្នកដឹកនាំជាច្រើនក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដែលផ្ដោតសំខាន់លើផលប័ត្រ ដូចជា ប្រតិបត្តិការវិស្វកម្ម និងបច្ចេកវិទ្យា។ ក្រៅពីបម្រើការនៅ EDOTCO Group ក្នុងអំឡុងការចាប់កំណើតក្រុមហ៊ុនដំបូងៗ លោកធ្លាប់ស្ថិតនៅក្នុងក្រុមថ្នាក់ដឹកនាំនៅប្រទេសបង់ក្លាដែស និងម៉ាឡេស៊ី។ ជាមួយ EDOTCO Group និងវិស័យប្រតិបត្តិការបច្ចេកវិទ្យាក្នុងតំបន់ លោក Ashok នាំមកនូវបទពិសោធន៍ជាច្រើន និងចំណេះដឹងទាំងពីរផ្នែកដ៏ល្អបំផុតមកកាន់ទីផ្សារ ដូចជា នៅប្រទេសកម្ពុជានេះ។

លោក Ashok បានឱ្យដឹងថា៖ «ខ្ញុំមានកិត្តិយសណាស់ដែលបានចូលរួមជាមួយ អ៉ីដតខូ ខាមបូឌា ក្នុងឱកាសដ៏រំភើបនេះ។ កម្ពុជាបង្ហាញពីសក្តានុពលដ៏ធំសម្បើមសម្រាប់ការអភិវឌ្ឍន៍ទូរគមនាគមន៍ ហើយខ្ញុំប្តេជ្ញាប្រើជំនាញរបស់ខ្ញុំនៅ អ៊ីដតខូ ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរឌីជីថលរបស់ប្រទេស។ យើងនឹងផ្តោតសំខាន់លើការជួយអតិថិជនយើងក្នុងការពង្រីកលទ្ធភាពរបស់ពួកគេទៅកាន់មនុស្សដែលមិនមានទំនាក់ទំនង ឬទំនាក់ទំនងគ្នាមិនទាន់បានល្អប្រសើរ ជំរុញភាពជាដៃគូ និងការចែករំលែកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីបំពេញតម្រូវការទីផ្សារដែលកំពុងរីកចម្រើន»

ក្រោមការគ្រប់គ្រងរបស់លោក Ashok ក្រុមហ៊ុន អ៉ីដតខូ នឹងបន្តយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយ ដើម្បីផ្ដល់តម្រូវការផ្នែកបច្ចេកវិទ្យា និងទីផ្សារដែលកំពុងរីកចម្រើន។ ចក្ខុវិស័យរបស់ក្រុមហ៊ុនមានគំនិតផ្តួចផ្តើមជាច្រើន ដូចជា ការបង្កើនប្រសិទ្ធភាពការចែករំលែកហេដ្ឋារចនាសម្ព័ន្ធបណ្តាញ សម្របសម្រួលការចេញវិសាលគមថ្មី និងការបង្កើនប្រសិទ្ធភាពថាមពលតាមរយៈដំណោះស្រាយប្រកបដោយនិរន្តរភាព។

EDOTCO Group ប្តេជ្ញាជួយប្រទេសនានានៅទូទាំងតំបន់អាស៊ី ដោយកសាងហេដ្ឋារចនាសម្ព័ន្ធម្លើង ជួសជុល ថែទាំបង្គោលសេវាអង់តែន ប្រកបដោយនិរន្តរភាព និងធន់ក្នុងប្រទេសកម្ពុជា ក៏ដូចជាមានកំណត់ត្រាដ៏រឹងមាំនៃការវិនិយោគក្នុងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការបញ្ចេញកាបូន និងបង្កើនប្រសិទ្ធភាពថាមពលនៅក្នុងទីផ្សារទាំងអស់របស់ខ្លួន៕