(ភ្នំពេញ)៖ កាលពីពេលថ្មីនេះ មានដំណឹងលិចលឺថា GANZBERG នឹងរៀបចំមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ ដ៏ធំមួយនៅដើមខែមីនាខាងមុខនេះ នៅបរិវេណដីឡូត៍ ខណ្ឌកំបូល រាជធានីភ្នំពេញ។ កម្មវីធីនេះដែរ គឺជាការប្រកួតដណ្តើមខ្សែរក្រវ៉ាត់ និងរង្វាន់ប្រាក់លានពីកម្មវិធី GANZBERG IDOL KUN KHMER។

រហូតមកដល់ពេលនេះ កីឡាករខ្មែរផ្លូវការណ៍២រូប បានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតដណ្តើមខ្សែរក្រវ៉ាត់ និង ប្រាក់លាន គឺកីឡាករ ពេជ្រ ប៊ុនសិទ្ធ និង កីឡាករ រិទ្ធី ចាន់ណា ចំណែកកីឡាករ២រូបទៀត តើជាកីឡាកររូបណា? ចំពោះជំនួបកំពូលអ្នកប្រយុទ្ធគុនខ្មែរមិត្តភាពអន្តរជាតិ ដែលបានត្រៀមខ្លួនមកអង្រួនសង្វៀន GANZBERG IDOL KUN KHMERនោះ គឺកីឡាករ ពេជ្រ សម្បត្តិ និង លន បញ្ញា។ GANZBERG IDOL KUN KHMER ឈុតនេះដឹងតែពេញឆ្ងាញ់ និងផ្អើតអស់អ្នកគាំទ្រមកចូលរួមទស្សនាផ្អើលអស់ឋានទាំង៣ជាក់ជាមិនខាន។

គួបញ្ជាក់ផងដែរថា កម្មវិធី GANZBERG IDOL KUN KHMER និងធ្វើឡើងនៅថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០២៤ ខាងមុខនេះនៅបរិវេណដីឡូត៍ ខណ្ឌកំបូល រាជធានីភ្នំពេញ។ GANZBERG លើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក, GANZBERG ស្រលាញ់គុនខ្មែរ, សូមពិសារដោយការទទួលខុសត្រូវ៕