(ភ្នំពេញ)៖ ដើម្បីអបអរថ្ងៃពិសេសរបស់អតិថិជនដែលបានទិញផលិតផលរបស់ខ្លួនសម្រាប់កម្មវិធីរៀបអាពាហ៍ពិពាហ៍ កាលពីថ្មីៗនេះ CAMBODIA BEER បានធ្វើការចាប់រង្វាន់លើកទី២ ស្វែករកអតិថិជនមហាសំណាងសម្រាប់ឈ្នះរង្វាន់ធំគឺរថយន្ត Ford Ranger ស៊េរីថ្មី ១គ្រឿង និងរង្វាន់ទូរសព្ទដៃទំនើប iPhone 15 Pro ៥០គ្រឿង ក្នុងការផ្សាយផ្ទាល់លើឆាកប្រគំតន្រ្តីដ៏ធំសម្បើមប្រចាំប្រទេស CAMBODIA BEER BOND FOR MORE TOUR CONCERT នៅខេត្តកណ្តាល។

CAMBODIA BEER សូមអបអរសាទរដល់គូស្វាមីភរិយាដែលបានឈ្នះរង្វាន់ធំរថយន្ត Ford Ranger ស៊េរីថ្មី ១គ្រឿង៖ ទី វាសនា និង ស៊ីធ ប៊ុនឡូ រស់នៅភូមិដងឡូង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង និងអតិថិជន ៥០គូ ទៀតដែលបានឈ្នះរង្វាន់ទូរសព្ទដៃស៊េរីថ្មី iPhone 15 Pro ៥០គ្រឿង ដែលមកពីភ្នំពេញ និងបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា (សូមអូសទៅក្រោមដើម្បីមើលបញ្ជីរាយនាមគូស្នេហ៍ឈ្នះរង្វាន់)។

សម្រាប់បងប្អូនដែលឃើញឈ្មោះរបស់ខ្លួន សូមរៀបចំឯកសារសំខាន់ៗដូចជា៖ អត្តសញ្ញាណបណ្ណរបស់ស្វាមីភរិយា, សន្លឹកឆ្នោតដែលមានលេខប័ណ្ណត្រូវរង្វាន់, លិខិតបញ្ជាក់អាពាហ៍ពិពាហ៍, រូបថតរៀបការ និងធៀបការ។ សម្រាប់អតិថិជនដែលមិនទាន់ត្រូវរង្វាន់សូមកុំទាន់អស់សង្ឃឹមព្រោះ CAMBODIA BEER នៅធ្វើការចាប់រង្វាន់ជាច្រើនសន្ធឹកសន្ធាប់ចំនួន ៥ដង ទៀតនៅពេលខាងមុខនេះ។

ចង់បានអាពាហ៍ពិពាហ៍ដ៏ផ្អែមល្ហែម ជ្រើសរើស CAMBODIA BEER! គូស្នេហ៍ដែលត្រៀមនឹងចូលរោងការ ទិញ CAMBODIA PREMIUM BEER សម្រាប់ពិធីមង្គលការឥលូវនេះ នឹងទទួលបានសន្លឹកបណ្ណដើម្បីផ្សងយករង្វាន់ឡាន ឬទូរសព្ទ iPhone 15 Pro និងកាដូចំនួន៣ពី CAMBODIA BEER រួមមាន៖ ការជិះ Helicopter តម្លៃវាល់លានដុល្លាររបស់ ជីប ម៉ុង, ការទទួលទានអាហារពេលល្ងាចបែបរ៉ូមែនទិចនៅ The Winds ស្កាយបារ និង ការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ៤ ហ្វ៊ែរហ្វៀល បាយ ម៉ារៀតភ្នំពេញ។

CAMBODIA BEER អាពាហ៍ពិពាហ៍ដ៏ផ្អែមល្ហែម ជាមួយរង្វាន់ញាក់សាច់!
ពិសាដោយការទទួលខុសត្រូវ៕

ទស្សនាវីដេអូ៖ https://www.facebook.com/cambodiabeer/videos/3649989551955753