(ភ្នំពេញ)៖ ​កម្មវិធី GANZBERG IDOL KUN KHMER បានវិលត្រឡប់មកវិញហើយ ដោយក្រុមហ៊ុន GANZBERG ត្រៀមរៀបចំជំនួបគុនខ្មែរកាន់តែធំជាងមុន​ ដែលជាមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏ធំមួយនៅដើមខែមីនាខាងមុខនេះ ដើម្បីបើកការប្រកួតដណ្តើមខ្សែរក្រវ៉ាត់ និងរង្វាន់ប្រាក់លានពីកម្មវិធី GANZBERG IDOL KUN KHMER ។

រហូតមកដល់ពេលនេះកីឡាករខ្មែរផ្លូវការ​ចំនួន៤ រូប បានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតដណ្តើមខ្សែរក្រវ៉ាត់ និង ប្រាក់លានពីកម្មវិធី គឺកីឡាករ ពេជ្រ ប៊ុនសិទ្ធ ​,កីឡាករ រិទ្ធី​ ចាន់ណា, កីឡាករ ណង សាវ និង កីឡាករ ប៊ុន សុធា។ តើកីឡាករគុនខ្មែររូបណានិងក្លាយជាម្ចាស់ខ្សែរក្រវ៉ាត និងប្រាក់លានពី GANZBERG IDOL KUN KHMER? ​

អ្វីដែលកាន់តែ​អស្ចារ្យនោះ កម្មវិធីនេះក៏មានជំនួបកំពូលអ្នកប្រយុទ្ធគុនខ្មែរមិត្តភាពអន្តរជាតិដែលបានត្រៀមខ្លួនមកអង្រួនសង្វៀន GANZBERG IDOL KUN KHMER ផងដែរ ក្នុងនោះរួមមាន កីឡាករ ពេជ្រ សម្បត្តិ ប៉ះជាមួយកីឡាករមកពីសាធារណរដ្ឋបារាំង Florent Louis Joseph, កីឡាករ លន បញ្ញា ប៉ះជាមួយកីឡាករពីសាធារណរដ្ឋបារាំង Oumar Bathily និងកីឡាករគូរអន្តរជាតិមួយរូបមកពី សាធារណរដ្ឋបារាំងឈ្មោះ Omar Samb នឹង​ជួបជាមួយកីឡាករមកពីសាធារណរដ្ឋតួគី ឈ្មោះ Adem Kabak។

កម្មវិធី GANZBERG IDOL KUN KHMER ឈុតនេះដឹងតែពេញឆ្ងាញ់ និងផ្អើលអស់អ្នកគាំទ្រមកចូលរួមទស្សនា ផ្អើលអស់ឋានទាំង៣ជាក់ជាមិនខាន។

គួបញ្ជាក់ផងដែរថាកម្មវិធី GANZBERG IDOL KUN KHMER នឹងធ្វើឡើងនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ នៅបរិវេណដីឡូត៍ខណ្ឌកំបូល រាជធានីភ្នំពេញ។ GANZBERG លើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក! GANZBERG ស្រលាញ់គុនខ្មែរ!៕