(បរទេស)៖ បន្ទាប់ពីផ្ទុះឡើងនូវព័ត៌មានថា ក្រុមហ៊ុន Google នឹងបិទសេវាកម្ម Gmail ពាសពេញអ៊ីនធើណេត នៅពេលនេះ Google បានចេញមុខមកអះអាងថា ពុំការបិទ Gmail ដូចអ្វីដែលបានផ្សាយនៅតាមបណ្ដាញសង្គមឡើយ។

Gmail បានផុសនៅលើបណ្ដាញសង្គម X ថា «Gmail is here to stay» និងបានបញ្ជាក់ថា ព័ត៌មានមិនពិតគឺពិតជាសាហាវខ្លាំងណាស់។

តំណាងក្រុមហ៊ុន Google បានស្នើដល់បណ្ដាញសង្គម ឲ្យបង្កើនការរឹតបណ្តឹងទៅលើការផ្សព្វផ្សាយព័ត៌មានមិនពិតឲ្យបានខ្លាំងជាងនេះ។ ជាក់ស្ដែងដូចព័ត៌មានបិទ Gmail នេះជាដើម វាបានផ្ទុះឡើងនូវការចែកចាយពេញបណ្ដាញសង្គម ជាពិសេសគឺមានជនខិលខូចបានប្រើប្រាស់ព័ត៌មានមិនពិតមួយនេះទាញយកផលប្រយោជន៍ និងបណ្ដាលឲ្យជនស្លូតត្រង់មួយចំនួនក្លាយជាជនរងគ្រេាះ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមបច្ចុប្បន្ននេះ អ្នកប្រើប្រាស់ Gmail មានចំនួនច្រើនជាង ១,៥ពាន់លាននាក់ ដោយបានក្លាយជាអ្នកផ្ដល់សេវាកម្ម Email ធំជាងគេបំផុតនៅលើពិភពលោក៕