(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ ប្រដាល់គុនខ្មែរ WURKZ សេនាគុនខ្មែរយ័ន៨ទិស រដូវកាលទី៣ បានឈានមកដល់វគ្គបញ្ចប់ ដោយការប្រកួតវគ្គផ្តាច់ព្រ័ត្របានប្រព្រឹត្តឡើង នៅភូមិហនុមានខាងជើង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ដោយមានគូដណ្តើមខ្សែក្រវាត់អន្តរជាតិ IPCC ១គូ គឺកីឡាករប្រដាល់គុនខ្មែរ ហុង សុវណ្ណចាន់សុធី (បង្គោលក្រហម) និង កាន់ ម៉េងហុង (បង្គោលខៀវ) ហើយការប្រកួតត្រូវបានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ូច ភា អភិបាលខេត្តតាកែវ, អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស, និងលោក វ៉ា សុធា ជាស្វាមីលោកស្រីឧកញ៉ា ជួប មាន អគ្គនាយិកាក្រុមហ៊ុន ថោន គ្រុប។

ភេសជ្ជៈប៉ូវកម្លាំង វើក សូមចូលរួមអបអរសាទរដល់កីឡាករប្រដាល់គុនខ្មែរ កាន់ ម៉េងហុង ដែលបានក្លាយជាម្ចាស់ខ្សែក្រវាត់អន្តរជាតិ IPCC និងទឹកប្រាក់ឧបត្ថម្ភចំនួន ៤៨លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង វើក។ បន្ថែមពីលើនេះ វើក ក៏បានឧបត្ថម្ភប្រាក់រង្វាន់លើកទឹកចិត្ត ដល់កីឡាករគុនខ្មែរចំណាត់ថ្នាក់លេខ២ ចំនួន២៤លានរៀល, លេខ៣ ចំនួន១២លានរៀល, លេខ៤ ចំនួន៨លានរៀល, និង កីឡាករដទៃទៀតក្នុងម្នាក់ៗ ៤លានរៀល ចំនួន ៨នាក់, គណៈកម្មការបច្ចេកទេសម្នាក់ ៤លានរៀល ចំនួន៥នាក់, និងពិធីករម្នាក់ ៥រយដុល្លារ ចំនួន២នាក់ ដែលទឹកប្រាក់ឧបត្ថម្ភសរុបមានចំនួន ៣៧ពាន់ដុល្លារសហរដ្ឋអាមេរិក។

អ្នកឧកញ៉ា លាង ម៉េង បានគូសបញ្ជាក់ក្នុងមហាព្រឹត្តិការណ៍ WURKZ សេនាគុនខ្មែរយ័ន៨ទិស រដូវកាលទី៣ វគ្គផ្តាច់ព្រ័ត្រថា «ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនខ្មែរ មានដើមទុនរឹងមាំ និងមានឆន្ទៈគិតគូរដើម្បីខ្មែរ បានបោះជំហានជាអ្នកជួយគុនខ្មែរដំបូងគេ និងច្រើនជាងគេបង្អស់នៅកម្ពុជា។ យើងតែងប្រកាន់គោលគំនិតវែងឆ្ងាយ និងជាវិនិយោគិនច្បាស់លាស់ ដោយឧបត្ថម្ភគាំទ្រវិស័យកីឡាគុនខ្មែរយ៉ាងសកម្ម ដែលចំណាយជាង១០លានដុល្លារ ដើម្បីឧបត្ថម្ភ WURKZ ប្រដាល់គុនខ្មែរ «សេនាគុនខ្មែរយ័ន្ត៨ទិស» ចំនួន៣រដូវកាល សម្រាប់នាំគុនខ្មែរដើរជុំវិញខេត្តក្រុងទូទាំងប្រទេស។ នេះមិនគិតពីចំណាយលើការឧបត្ថម្ភ លើការប្រកួតគុនខ្មែរថ្នាក់ជាតិ និងអន្តរជាតិជាច្រើនផ្សេងទៀតកន្លងមកទេ»។

ជាការពិតណាស់ ភេសជ្ជៈប៉ូវកម្លាំង វើក នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានជួយជ្រោមជ្រែងសឹងតែគ្រប់វិស័យកីឡាក្នុងប្រទេសកម្ពុជា ហើយជាក់ស្តែង វើក បានជួយលើកតម្កើនគុនខ្មែរដោយផ្តល់ខ្សែក្រវាត់ IPCC ទទួលស្គាល់ពីស្ថាប័នអន្តរជាតិ ជូនដល់កីឡាករគុនខ្មែរស័ក្តិសមបំផុតនៃតម្លៃការប្រកួតរបស់ពួកគាត់ និងជាក្រុមហ៊ុនដំបូងគេដែលដឹកនាំគុនខ្មែរ ចុះទៅតាមខេត្តក្រុងទូទាំងប្រទេសនៃព្រះរាជាណាចក្រកម្ពុជា។

WURKZ បង្កើនថាមពលឥតឈប់ឈរ!៕