(ភ្នំពេញ)៖ ដើម្បីអបអរសាទរ ប្រដាល់ឃីកបុកស៊ីងកម្ពុជា ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ ក្នុងGANZBERG រាជសីហ៍គុនខ្មែរ នៅថ្ងៃទី ២៩ ខែ កុម្ភ: ឆ្នាំ២០២៤ ខាងមុខនេះ GANZBERGបានរៀបចំការការប្រកួតដណ្តើមខ្សែក្រវ៉ាត់ULTIMATE ASIAN KUN KHMER WORLD CHAMPIONSHIP នេះជាមហាព្រឹត្តិការណ៍ជាជំនួបកំពូលរវាងកីឡាករម្ចាស់មេដៃមាសស៊ីហ្គេមលើកទី ៣២ ព្រំ សំណាង និងទទួលស្វាគមន៍ដៃគូចាស់ជើងខ្លាំងមីយ៉ានម៉ា ជាម្ចាស់មេដៃប្រាក់ស៊ីហ្គេម នុត នុត មីន ដើម្បីជម្រះបញ្ជីចាស់។

តើកីឡាកររូបណា នឹងក្លាយជាម្ចាស់ខ្សែរក្រវាត់?

GANZBERG ស្រលាញ់គុនខ្មែរ! GANZBERG ចូលរួមលើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក៕