(ភ្នំពេញ)៖ ក្រុមហ៊ុន GANZBERG បានធ្វើការប្រគំតន្រ្តីលំដាប់ស្តង់ដារខ្ពស់ដ៏ធំអស្ចារ្យនៅលើទឹកដីក្រុងបាវិតខេត្តស្វាយរៀង ដែលមានអ្នកទស្សនាយ៉ាងច្រើនកុះករចូលរួមសប្បាយរីករាយ លោតតាមចង្វាក់ភ្លេងជាមួយ IDOL ជាច្រើនរូប ដែលរយៈពេល ២ថ្ងៃពេញ កាលពីថ្ងៃទី២៤-២៥ ខែកុម្ភៈកន្លងទៅនេះ។

លើសពីនេះទៅទៀត GANZBERG ក៏បានរកឃើញអតិថិជនមហាសំណាងចំនួន៥រូប ដែលបានឈ្នះរង្វាន់យក្សរថយន្តខ្លាញ់គោសេរីថ្មី១ គ្រឿងនិងម៉ូតូចំនួន ៤គ្រឿងពីក្រវិលកំប៉ុងមាស GANZBERG។

គួរបញ្ជាក់ផងដែរថា ការប្រគំតន្រ្តី GANZBERG Idol Concert 2024 នឹងបន្តទៅអង្រួនឆាកតន្ត្រីនៅខេត្តនានាជាបន្តបន្ទាប់រៀងរាល់សប្តាហ៍៕