(បរទេស)៖ ក្រុមហ៊ុនផលិតស្មាតហ្វូនចិន Xiaomi ត្រូវបានរាយការណ៍មកថា បានដាក់ដំណើរការរោងចក្រថ្មីមួយនៅក្នុងសង្កាត់ Changping ក្នុងទីក្រុងប៉េកាំង នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤នេះ ហើយអ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះ គឺការផលិតស្មាតហ្វូនក្នុងរោងចក្រនេះ ដំណើរការដោយប្រព័ន្ធមនុស្សយន្ត ដើម្បីឲ្យទាន់តម្រូវការទីផ្សារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ស៊ីនហួរ ដកស្រង់ប្រភពពីមន្ត្រីក្នុងជួររដ្ឋាភិបាលចិន។

រោងចក្រថ្មីនេះ មានទីតាំងនៅសួនឧស្សាហកម្មរបស់ក្រុមហ៊ុន Xiaomi ក្នុងទីក្រុង Changping គ្របដណ្តប់លើផ្ទៃដី ៨១,០០០ម៉ែត្រការ៉េ មានសមត្ថភាពផលិតទូរស័ព្ទបានប្រហែល ១០លានគ្រឿងក្នុងមួយឆ្នាំ ហើយត្រូវបានបំពាក់ដោយបច្ចេកវិទ្យាផលិតដ៏ឆ្លាតវៃទំនើបទាន់សម័យ។
ការប្រភព គឺការការងារភាគច្រើននៅរោងចក្រ ធ្វើឡើងដោយប្រព័ន្ធមនុស្សយន្ត ដែលធានាបាននូវប្រតិបត្តិការលឿនរហ័ស ដើម្បីឲ្យទាន់តម្រូវការទីផ្សារស្មាតហ្វូនបច្ចុប្បន្ន។

គួរជម្រាបថា ខ្សែសង្វាក់ផលិតកម្មទាំងអស់នៅរោងចក្រនេះ ត្រូវបានគេរំពឹងថានឹងដំណើរការនៅចុងឆ្នាំ២០២៤នេះ។